រ៉ូម៉ានីបញ្ជូនទាហានទៅជួយឧបត្ថម្ភសម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS

រ៉ូម៉ានីបញ្ជូនទាហានទៅជួយឧបត្ថម្ភសម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS - ảnh 1
ប៉ូលីសបំពេញភារកិច្ចក្នុងយុទ្ធនាការប្រឆាំងភេរវកម្ម (EPA/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការពារជាតិរ៉ូម៉ានីលោក Mihnea Motoc នាថ្ងៃទី២៧ កក្កដា
 បានឲ្យដឹងថា ប្រទេសនេះនឹងបញ្ជូនអ្នកជំនាញការហ្វឹកហ្វឺនសឹកចំនួន៥០នាក់ទៅ
ជួយឧបត្ថម្ភសម្ព័ន្ធភាពអន្តរជាតិប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរី
និងអ៊ីរ៉ាក់។លោក Motoc បានឲ្យដឹងថា សកម្មភាពលើកនេះជាការរួមវិភាគទាន
របស់រ៉ូម៉ានីក្នុងការខំប្រឹងប្រែងប្រឆាំង IS របស់សម្ព័ន្ធភាពយោធាដឹកនាំ ដោយ
អាមេរិកនៅស៊ីរីនិងអ៊ីរ៉ាក់។ មុននោះ នាថ្ងៃទី២០ កក្កដា ក្រសួងការពារជាតិអង់គ្លេស
ក៏បានឲ្យដឹងថា នឹង បញ្ជូនទាហានប្រមាណទ្វេដងទៅកាន់អ៊ីរ៉ាក់ ចាប់ពី២៥០នាក់
នាបច្ចុប្បន្នឡើង រហូតដល់ទៅ៥០០នាក់ដើម្បីជួយឧបត្ថម្ភសកម្មភាពប្រឆាំង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ