រ៉ូម៉ានី៖បន្តកើតមានឡើងបាតុកម្មដោយមិនអើពើដល់ការលាលែងពីដំណែងរបស់នាយករដ្ឋមន្ត្រី


រ៉ូម៉ានី៖បន្តកើតមានឡើងបាតុកម្មដោយមិនអើពើដល់ការលាលែងពីដំណែងរបស់នាយករដ្ឋមន្ត្រី - ảnh 1
រ៉ូម៉ានី៖បន្តកើតមានឡើងបាតុកម្មដោយមិនអើពើដល់ការលាលែងពីដំណែងរបស់នាយករដ្ឋមន្ត្រី (RT/VNP)


        Vovworld-ការសំរេចចិត្តលាលែងពីដំណែង នាថ្ងៃទី៤វិច្ឆិការបស់​នាយករដ្ឋមន្ត្រី
​រ៉ូម៉ានី Victor Ponta បន្ទាប់ពីការកើតមានឡើងករណីឆេះ​ក្លឹប​រាត្រី​បណ្ដាលមនុស្សជា
ច្រើនត្រូវស្លាប់នៅរដ្ឋធានី Bucharest មិនទប់ស្កាត់បានការ​ដែល​​មនុស្ស​រាប់ម៉ឺននាក់
ហូរតាមដងផ្លូវធ្វើបាតុកម្មក្នុងរាត្រីទី២ជាបន្តបន្ទាប់​មនុស្សជាង​២ម៉ឺននាក់បានប្រមូល
ផ្ដុំនៅរដ្ឋធានី Bucharest នាយប់ថ្ងៃទី៤វិច្ឆិកា​ខណៈដែល​មនុស្សប្រមាណ១ម៉ឺននាក់ហូរ
មកទីក្រុងធំៗរបស់រ៉ូម៉ានីសំណូមពរ​កែលំអររដ្ឋាភិបាលយ៉ាងស៊ីជម្រៅ។ ទោះបីជា
នាយករដ្ឋមន្ត្រី Ponta បាន​អះអាង​ថា មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះត្រូវទទួលខុសត្រូវ
ក្នុងសោកនាដកម្មនេះនិង​ប្រកាសលាលែងពីដំណែងក្តី ប៉ុន្តែប្រជាជនរ៉ូម៉ានីនៅតែខឹង
សម្បារ។ គេចង់​ឃើញ​​ការផ្លាស់ប្តូរជាក់ស្ដែងក្នុងប្រព័ន្ធគ្រប់គ្រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ