រយៈពេល ៣៦ ម៉ោងកន្លងមក វៀតណាមគ្មានអ្នកឆ្លងថ្មីកូវីដ ១៩ ឡើយ
(VOVWORLD) - ចាប់ពីម៉ោង ១៨ ថ្ងៃទី ២៩ ខែសីហា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៣១ ខែសីហា ដែលមានន័យថា ៣៦ ម៉ោងកន្លងមកនេះ ប្រទេសវៀតណាមគ្មានអ្នកឆ្លងថ្មីជំងឺរាតត្បាតកូវីដ ១៩ ទៀតទេ។
រហូតមកដល់ពេលនេះ ចំនួនអ្នកជំងឺកូវីដ ១៩ នៅតែមានចំនួន ១០៤០ ករណី ដែលក្នុងនោះ ចំនួន ៦៩០ ឆ្លងជំងឺក្នុងប្រទេស ហើយករណីឆ្លងនៅសេសសល់គឺជាករណីមកពីបរទេស។
អ្នកជំងឺកូវីដ ១៩ ចំនួន ៦៩៥ នាក់បានជាសះស្បើយ ហើយចំនួនអ្នកស្លាប់គឺចំនួន ៣២ នាក់៕