រំលឹកខួបនៃទិវារំដោះភាគខាងត្បូងវៀតណាមនៅ Mozambique

រំលឹកខួបនៃទិវារំដោះភាគខាងត្បូងវៀតណាមនៅ Mozambique - ảnh 1
រំលឹកខួបនៃទិវារំដោះភាគខាងត្បូងវៀតណាមនៅ Mozambique (VOV)

          Vovworld-នៅរដ្ឋធានី Maputo របស់ Mozambique ស្ថានទូតវៀតណាម​ប្រចាំ​
នៅ Mozambique បានរៀបចំពិធីរំលឹកខួបលើកទី៣៩ឆ្នាំនៃទិវារំដោះភាគ​ខាងត្បូង
វៀតណាម ឯកភាពប្រទេសជាតិ(ទី៣០មេសា) ទិវាពលកម្មអន្តរជាតិទី​១ឧសភា
និងជីវភាពសហគមន៍ក្នុងឱកាសបណ្ដាទិវាបុណ្យធំៗរបស់ប្រជាជាតិវៀតណាម
ក្នុងខែឧសភាឆ្នាំ២០១៤។ ​ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Van Trung បាន
អះអាងថា ជ័យជំនះទី៣០មេសាឆ្នាំ១៩៧៥ជារបត់ដ៏ភ្លឺស្វាងក្នុង​ប្រវត្តិសាស្ត្រ
កសាងនិងការពារប្រទេសវៀតណាម​បើកចេញនូវសករាជ្យថ្មីក្នុង​បុព្វហេតុអភិវឌ្ឍន៍
ប្រទេសជាតិ។​ ឯកអគ្គរដ្ឋទូត Nguyen Van Trung មាន​បំណងថា សហគមន៍ជន
វៀតណាមនៅ Mozambique បន្តសាមគ្គីភាពឆ្ពោះមក​មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ