រុស្ស៊ីនិងចិនដាស់តឿនកូរ៉េខាងជើងវិលត្រឡបតុចរចារនុយក្លេអ៊ែរវិញ
|
រុស្ស៊ីនិងចិនដាស់តឿនកូរ៉េខាងជើងវិលត្រឡបតុចរចារនុយក្លេអ៊ែរវិញ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ មិនា បន្ទាប់ពីការចរចារនៅទីក្រុងម៉ូស្គូ រដ្ឋមន្ត្រីការ
បរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីចិន លោក Wang Yi បានឡើង
សម្លេងអំពាវនាវឲ្យភាគីនានាបញ្ឈប់បង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ តាមនោះ
ដាស់តឿនភាគីនានាចាប់ផ្តើមការចរចារ ៦ ភាគីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េ
ខាងជើង ព្រមទាំង អំពានាវឲ្យព្យុងយ៉ាងប្រតិបត្តិតាមសេចក្តីសម្រេចចិត្តរបស់
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីបទហាមឃាត់ដំណើការសាកល្បងកាំជ្រួច
ផងដែរ។ ថ្លែងមតិនៅសន្និសីទកាសែត លោក Sergei Lavrov បានឲ្យដឹងថា៖
រុស្ស៊ីនិងចិនសុទ្ធតែគាំទ្រអនុវត្តបទដាក់ទណ្ឌកម្មដើម្បីទប់ស្កាត់ព្យុងយ៉ាង
អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ យ្យ៉ាងទៀត រារាំងភាពតានតឹងក្នុងតំបន់ឡើង
ជណ្តើរ។ ក្រៅពីនោះម៉ូស្គូប្រឆាំងការអនុវត្តបទដាក់ទណ្ឌកម្មដោយឯកតោ
ភាគីទៅលើកូរ៉េខាងជើង ដោយសារ ប្រការនេះនឹងធ្វើឲ្យការខំប្រឹងប្រែង
សា្តរការចរចារ ៦ ភាគីទទួលបរា ជ័យ។ រីឯខ្លួនវិញ លោក Wang Yi បាន
អំពាវនាវកូរ៉េខាងជើងប្រតិបត្តិតាមបណ្ដា សេចក្តីសម្រេចចិត្តរបស់ អ.ស.ប.
តាមនោះ បញ្ឈប់រាល់សកម្មភាពបង្ករឿងហេតុ ក្នុងតំបន់ ព្រមទាំង វិលត្រ
ឡប់មកតុចរចារវិញ៕