រុស្ស៊ីនិងអាមេរិកសន្ទនាតាមទូរស័ព្ទអំពីការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី

រុស្ស៊ីនិងអាមេរិកសន្ទនាតាមទូរស័ព្ទអំពីការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី - ảnh 1
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (ខាងស្ដាំ) និងសមភាគីអាមេរិកលោក John Kerry (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី២៩ កុម្ភៈ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្រ្តីការ
បរទេសប្រទេសនេះលោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry
បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី។
ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហការយ៉ាងស្អិតរមួតលើ
វិស័យយោធារវាងប្រទេសទាំងពីរក្នុងឋានៈជាសហប្រធានក្រុមអន្តរជាតិគាំទ្រ
ស៊ីរី។កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីសម្រួបសម្រួលដោយអាមេរិកនិងរុស្ស៊ីចាប់
ផ្ដើមចូលជាធរមានតាំងពីម៉ោង០ថ្ងៃទី២៧​ កុម្ភៈ តាមម៉ោងតំបន់។កិច្ច ព្រមព្រៀង
នេះទាក់ទិនដល់រដ្ឋាភិបាលនិងក្រុមប្រឆាំងនានា ប៉ុន្តែមិនរួមមានអង្គការរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាសឬក្រុមរណសិរ្ស Nursa មានទំនាក់ទំនងជាមួយ Al
Qaeda ឡើយ។ក្រុមប្រឆាំងជិត១០០នៅស៊ីរីបានយល់ព្រមជាមួយកិច្ចព្រមព្រៀង
ឈប់បាញ់ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ