រុស្ស៊ីរិះគន់ចំពោះការរារាំងដំណើរការស៊ើបអង្គេតបញ្ហាប្រើប្រាស់អាវុធគីមីនៅស៊ីរីរបស់បណ្ដាប្រទេសលោកខាងលិច
|
តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin (Image: Reuters) |
(VOVworld) – ក្នុងសេក្តីថ្លែងការដែលត្រូវបាននាំចេញ នាថ្ងៃទី ១១ កក្កដាតំណាងអចិន្ត្រៃយ៍
របស់រុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin បានរាយតំលៃថា៖ រុស្ស៊ីរិះគន់យ៉ាងខ្លាំង
ក្លាចំពោះការរារាំងដំណើរការស៊ើបអង្គេតបញ្ហាប្រើប្រាស់អាវុធគីមីនៅស៊ីរីរបស់បណ្ដា
ប្រទេសលោកខាងលិច។ កាយវិការពោល ខាងលើរបស់រុស្ស៊ីត្រូវបាននាំចេញ បន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jane Paski បានចោទប្រកាន់រុស្ស៊ី ដែល
បានរារាំងរាល់ការខំប្រឹងប្រែងនៃ អ.ស.ប. ក្នុងការផ្ញើអ្នកជំនាញការអន្តរជាតិទៅកាន់ស៊ីរី
សំដៅធ្វើស៊ើបអង្គេតការអំពីការប្រើប្រាសអាវុធគីមី។ លោក Churkin បានសង្កត់ធ្ងន់ថា៖
រុស្ស៊ីបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីការសើបអង្គេតអាចត្រូវ
បានដំណើរការយ៉ាងឆាប់ៗ ហើយរំលឹកជាថ្មីម្តងទៀតថា៖ គ្រាន់តែរដ្ឋាភិបាលស៊ីរីជាអ្នក
មានសិទ្ធិអនុញ្ញាត្តឲ្យអ្នកជំនាញការអន្តរជាតិធ្វើការស៊ើបអង្គេតការនៅប្រទេសនេះ មិន
មែនជា អ.ស.ប.ទេ៕