រុស្ស៊ីអះអាងមិនផ្លាស់ប្តូរគោលជំហរកិច្ចការបរទេស


រុស្ស៊ីអះអាងមិនផ្លាស់ប្តូរគោលជំហរកិច្ចការបរទេស - ảnh 1
រុស្ស៊ីអះអាងមិនផ្លាស់ប្តូរគោលជំហរកិច្ចការបរទេស (Image: VNA)

(VOVworld) – ថ្លែងមតិនៅសាលាសភាបណ្ឌិតការទូតចំណុះក្រសួងការបរទេស
រុស្ស៊ី នាថ្ងៃទី ២៧ កុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាង
នូវការ​ដាក់សម្ពាធពីអានុភាពខាងក្រៅមិនអាចធ្វើឲ្យរុស្ស៊ីផ្លាស់ប្តូរកិច្ចការបរទេស
ត្រឹមត្រូវ របស់ខ្លួនទេ។ លោក Sergei Lavrov បានលើកច្បាស់នូវការខ្វែងគំនិតក្នុង
ទស្សនៈនៃ ប្រទេសលោកខាងលិចមួយចំនួនក្នុងទំនាក់ទំនងជាមួយរុស្ស៊ីនាបច្ចុប្បន្ន។
ម្ស៉ាងនោះគឺបណ្ដាប្រទេសទាំងនោះចង់ឲ្យរុស្ស៊ីឯកតោនិងម្ប៉ាងទៀតបង្កើនកិច្ច
សហប្រតិបត្តិការក្នុងបណ្ដាបញ្ហាអន្តរជាតិផង ដូចជា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការប្រយុទ្ធប្រឆាំងនឹងភេវរកម្មការដោះស្រាយជំលោះរវាងប្រទេសអារ៉ាប់នានានិង
អ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖
រុស្ស៊ីជានិច្ចកាលមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយ
សហភាពអឺរ៉ុប (EU) និងប្រក្រតីទំនាក់ទំនងជាមួយរុស្ស៊ីនឹងនាំមកនូវផលប្រយោជន៍
សំរាប់សហគមន៍អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ