លោក Milo Djukanovic ជាប់ឆ្នោតជាប្រធានាធិបតីម៉ុងតេណេហ្គ្រោក្នុងវង់ទី ១

(VOVWORLD) -គណបក្សប្រជាធិបតីសង្គម (DPS) កាន់អំណាចនៅ ម៉ុងតេណេហ្គ្រោបានជូនដំណឹងថា៖ លោក Milo Djukanovic ប្រធានគណបក្សខ្លួនបានជាប់ឆ្នោតជាប្រធានាធិតបីក្នុងការបោះឆ្នោតវង់ទី ១ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៥ មេសា។ 
លោក Milo Djukanovic ជាប់ឆ្នោតជាប្រធានាធិបតីម៉ុងតេណេហ្គ្រោក្នុងវង់ទី ១ - ảnh 1 លោក Milo Djukanovic ជាប់ឆ្នោតជាប្រធានាធិបតីម៉ុងតេណេហ្គ្រោក្នុងវង់ទី ១

សេចក្ដីជូនដំណឹងពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីលទ្ធផលព្យាករណ៍ជាបឋមរបស់អង្គការឃ្លាំមើលឯករាជ្យបានឲ្យដឹងថា៖ លោក Milo Djukanovic ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតី ម៉ុងតេណេហ្គ្រោ នាថ្ងៃទី ១៥ មេសា ។ ក្នុងចំណោមសម្លេងឆ្នោតជាង ៨០ ភាគរយត្រូវបានផ្ទៀងផ្ទាត់នោះ លោក Djukanovic ទទួលបានសម្លេងគាំទ្រចំនួន ៥៤ ភាគរយ។ តាមផែនការ លទ្ធផលជាផ្លូវការក្នុងការបោះឆ្នោតនេះ នឹងត្រូវបានប្រកាសនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ