លើកកំពស់ប្រសិទ្ធភាពនិងគុណភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងចិន

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក ហ្វាម មិញជីញ នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនលោក លី ឈាំង នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤។
លើកកំពស់ប្រសិទ្ធភាពនិងគុណភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងចិន - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Pham Sao Mai។ (រូបថត៖ VOV)
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាមនៅទីក្រុងប៉េកាំងអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង មកកាន់ប្រទេសវៀតណាមនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Pham Sao Mai បាននិយាយថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រី ចិនមកវៀតណាមក្រោយ រយៈពេល ១១ ឆ្នាំ ព្រមទាំងក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក លី ឈាំង មកវៀតណាម ក្នុងនាមជានាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនផងដែរ។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការគោរពរបស់បក្ស រដ្ឋចិននិងលោកនាយករដ្ឋមន្ត្រី លី ឈាំង ផ្ទាល់ចំពោះទំនាក់ទំនងវៀតណាម-ចិន។
លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សន កិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី លី ឈាំង នឹងមានជំនួបពិភាក្សាការងារ ជំនួប សវនាការសំខាន់ៗជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នាយក រដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន។ ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃភាគីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធានការ ដើម្បីបន្តអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមដែលសម្រេចបានរវាងថ្នាក់ដឹកនាំកំពូលនៃ បក្សទាំងពីរ និងប្រទេសទាំងពីរ តាមនោះពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត។ ក្នុងនោះ នាយករដ្ឋមន្ត្រីទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីវិធានការជាក់លាក់ ការ ជំរុញនិងលើកកំពស់ប្រសិទ្ធភាព និងគុណភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីនាំកិច្ច សហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែង ស៊ីជម្រៅ សម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ