លើកតម្កើងបេតិកភណ្ឌវប្បធម៌ចម្រុះពណ៌របស់បណ្ដាជនជាតិជាភាតរៈនៅតាមជួរភ្នំ Truong Son
(VOVWORLD) - នាយប់ថ្ងៃទី២១ ខែកក្កដា នៅស្រុក Nam Giang គណៈកម្មធិការប្រជាជន ខេត្ត Quang Nam បានបើកពិធីបុណ្យវប្បធម៌ កីឡាបណ្ដាស្រុកតំបន់ព្រៃភ្នំលើក ទី១៩ឆ្នាំ២០១៨ ដោយមានការចូលរួមរបស់កីឡាករជាង២ពាន់នាក់ដែលជាជន ជាតិភាគតិចក្នុងតំបន់។
កម្មវិធីសម្ដែងសិល្បៈក្នុងពិធីបុណ្យវប្បធម៌ កីឡាបណ្ដាស្រុកតំបន់ព្រៃភ្នំលើក១៨ (រូបថត៖ vanhien.vn) |
ព្រឹត្តិការណ៍ឆ្នាំនេះ មានសកម្មភាពដ៏សម្បូរ បែបដូចជា៖ ការសម្ដែងសិល្បៈ បង្ហាញម៉ូដ សម្ដែងរបរសិប្បកម្ម ការប្រគុំ ឧបករណ៍តន្ត្រីគ្រប់ប្រភេទ និងមហោស្រពវប្បធម៌ចំណីអាហារប្រពៃណី។ ក្រៅពី នោះ ក៏មានការប្រកួតកីឡាដូចជា៖ បាល់ទាត់ បាល់ទះ ទាញព្រ័ត្រ រុញដំបង និងឡើងភ្នំជាដើម។
ពិធីបុណ្យវប្បធម៌កីឡាបណ្ដាស្រុកតំបន់ព្រៃភ្នំខេត្ត Quang Nam ជា ព្រឹត្តិការណ៍វប្បធម៌កីឡាដ៏លេចធ្លោនៃតំបន់ព្រៃភ្នំ ជាឱកាសជួបជុំគ្នា ជួបប្រា ស្រ័យដ៏សប្បាយអ៊ូអរបំផុតរបស់បណ្ដាជនជាតិភាគតិច រួមចំណែកផ្សព្វផ្សាយ តំលៃវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់តំបន់នេះជាមួយភ្ញៀវទេសចរ៕