លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកម្មវិធីលើកតម្កើងគំរូជឿនលឿន និងជួយជ្រោមជ្រែងខែសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

(VOVWORLD) - នាយប់ថ្ងៃទី ១៤ មិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបាន រៀបចំកម្មវិធីលើកតម្កើងគំរូជឿនលឿន និងជួយជ្រោមជ្រែងខែសកម្មភាពប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកម្មវិធីលើកតម្កើងគំរូជឿនលឿន និងជួយជ្រោមជ្រែងខែសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងបណ្ដាតំណាងចូលរួមកម្មវិធី។ (រូបថត៖ VOV)
ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន សង្កត់ធ្ងន់ថា គ្រឿងញៀនគឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់មនុស្សជាតិ ហើយបច្ចុប្បន្ននេះកំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវការចែករំលែកយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់កម្មាភិបាល យុទ្ធ ជននានា និងសម្ដែងនូវការដឹងគុណចំពោះគំរូដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ឬរងរបួសក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ លោកនាយករដ្ឋមន្រ្តីបាន ស្នើឱ្យគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិមនិងមូលដ្ឋាន បង្កើនការដឹកនាំ ពង្រីក តួនាទី និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ទន្ទឹមនឹងនោះ ធ្វើពិពិធកម្មនូវខ្លឹមសារ និងទម្រង់ដែលបម្រើដល់ការឃោសនា ការអប់រំ អំពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយអំពីផល វិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ជាពិសេសសម្រាប់ជំនាន់វ័យក្មេងនាបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
“គ្រួសារគឺជាស្នូលនៃសង្គម។ មានជនរងគ្រោះជាច្រើននៃគ្រោះគ្រឿងញៀន ផ្តើមចេញពីស្ថានភាពដែលខ្វះខាតការយកចិត្តទុកដាក់ ការអប់រំពីគ្រួសារ ហើយត្រូវ ជនខិលខូចលួងលោម។ ដូច្នេះហើយ គ្រួសារត្រូវយកចិត្តទុកដាក់ ការពារកូនចៅពី គ្រោះគ្រឿងញៀន។ សូមក្មួយៗនិយាយយ៉ាងម៉ឺងម៉ាត់ថា "ទេ" ហើយដាក់ខ្លួនឯងឲ្យ នៅឆ្ងាយពីគ្រោះគ្រឿងញៀនជានិច្ច! កុំសាកល្បងគ្រឿងញៀនទោះជាមួយដងទេ! ជា រៀងរាល់ថ្ងៃ សូមក្មួយៗខិតខំប្រឹងប្រែងសិក្សា ហាត់ពត់លត់ដំ ឧស្សាហ៍ព្យាយាម ជៀសផុតពីអន្ទាក់ ជាពិសេសគ្រឿងញៀន; ក្លាយជាពលរដ្ឋល្អ មានប្រយោជន៍សម្រាប់ គ្រួសារនិងសង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ