លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់បណ្ដុំទេសចរណ៍សម្រាកលំហែកាយ និងកម្សាន្តសមុទ្រ Hon Thom ខេត្ត Kien Giang
(VOVWORLD) - ស្ថិតនៅលើកោះ Hon Thom ដែលជាកោះធំជាងគេនៅប្រជុំកោះ An Thoi (Phu Quoc) បណ្ដុំទេសចរណ៍សម្រាកលំហែកាយនិងកម្សាន្តសមុទ្រ Hon Thom មានផ្ទៃដី ៣១០ ហិកតា វិនិយោគដោយ Sun Group។
រូបថត៖ VOV |
នារសៀលថ្ងៃទី៣០ មីនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់បណ្ដុំទេសចរណ៍សម្រាកលំហែកាយនិងកម្សាន្តសមុទ្រHon Thom ទីក្រុង Phu Quoc ខេត្ត Kien Giang។ ស្ថិតនៅលើកោះ Hon Thom ដែលជាកោះធំជាងគេនៅប្រជុំកោះ An Thoi (Phu Quoc) បណ្ដុំទេសចរណ៍សម្រាកលំហែកាយនិងកម្សាន្តសមុទ្រ Hon Thom មានផ្ទៃដី ៣១០ ហិកតា វិនិយោគដោយ Sun Group។
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ជានិច្ចកាលរួមដំណើរជាមួយ Phu Quoc និង Kien Giang ដើម្បីសម្រេចឲ្យបានគោលដៅដែលរដ្ឋបានដាក់ចេញនោះ គឺកសាង និងអភិវឌ្ឍន៍ Phu Quoc បៃតង ស្អាត សុវត្ថិភាព ទំនើប និងអារិយ្យធម៌ ប្រជាជនមានជីវភាពធូរធារ និងសុភមង្គល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាជ្ញាធរ កងទ័ព និងប្រជាជននៃទីក្រុង Phu Quoc និងខេត្ត Kien Giang រួមដំណើរជាមួយសហគ្រាស រួមទាំង Sun Group ក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយពឹងផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងសហគ្រិនភាពដើម្បីកោះខ្សែជួរមុខ Phu Quoc មានសេដ្ឋកិច្ចរីកចម្រើន ធានាការពារជាតិ សន្តិសុខ និងការពារបរិស្ថានអេកូឡូស៊ី៕