លោកប្រធានរដ្ឋអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសប្តាហ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២៤ នៅទីក្រុងលីម៉ា (ប្រទេសប៉េរូ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអញ្ជើញជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru។
ប្រធានរដ្ឋ លោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Ishiba Shigeru បានសង្កត់ធ្ងន់ថា វៀតណាមតែងតែជាដៃគូអាទិភាពរបស់ជប៉ុននៅក្នុងតំបន់។
លោកប្រធានរដ្ឋ លឿង គឿងបានអះអាងថា វៀតណាមចាត់ទុកជប៉ុនជាដៃគូដែលអាចទុកចិត្តបាន សំខាន់ និងយូរអង្វែង; គាំទ្រជប៉ុនក្នុងការរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ប្រធានរដ្ឋ លោក លឿង គឿងបានស្នើថា ភាគីទាំងពីរបង្កើនការជឿទុកចិត្តផ្នែកនយោបាយ ជួបប្រាស្រ័យកម្រិតខ្ពស់ប្រចាំឆ្នាំ; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខយ៉ាងសំខាន់ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ យោងតាមលោកប្រធានរដ្ឋ ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
ក្នុងជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរបានអះអាងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕