វង់តន្រ្តី London Symphony Orchestra មកដម្ដែងនៅទីក្រុងហាណូយ

វង់តន្រ្តី London Symphony Orchestra មកដម្ដែងនៅទីក្រុងហាណូយ - ảnh 1
វង់តន្រ្តី London Symphony Orchestra មកដម្ដែងនៅទីក្រុងហាណូយ

 (VOV)_វង់តន្រ្តី  London Symphony Orchestra (LSO) និងលោក Niklas Benja
min Hoffmann ជាអ្នកដឹកនាំរង់តន្ត្រី មកសម្ដែងនាយប់ថ្ងៃទី៤មិនា នៅទី​ក្រុង​ហា
ណូយ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេលជាង១០០នាទី ហើយ​ចាប់ផ្តើមដោយ
បទចម្រៀង Tien Quan Ca ជាបទចម្រៀងជាតិវៀតណាម និព​ន្ធ​ដោយ​តន្ត្រីករ Van
Cao។ ក្នុងកម្មវិធីនេះ ទស្សនិកជនវៀតណាមនឹងបានទាក់ទងជិតដិតជាមួយសិល្បះ
​កំពូល តាមរយៈការសម្ដែងរបស់វង់តន្ត្រីមួយក្នុងចំណោមវង់តន្ត្រីមានកិត្យានុភាព
បំផុតលើពិភពលោក។​ថ្លែងមតិនៅក្នុងសន្និសីទកាសែត នាថ្ងៃទី៣មិនា ​លោកស្រី ​
Kathryn Mcdowell​ នាយិកាប្រតិបត្តិវង់តន្រ្តី  ​LSO​ បានអោយដឹងថា៖

          “ វង់តន្រ្តី ​LSO​ ជានិច្ចកាលមានគោលបំណង​នាំតូរ្យតន្ត្រីកំពូលមកដល់
​ទស្សនិក​ជនលើទូទាំងពិភពលោក។ យើងខ្ញុំក៏មានគោលបំណងនាំប្រការនេះ​ដល់ទស្សនិកជនវៀតណាមដែរ។”

          វង់តន្រ្តី  London Symphony Orchestra (LSO) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ
 ​១៩០៤ ជាវង់តន្រ្តីយូរបំផុតនៅទីក្រុងឡុង (​អង់គ្លេស)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ