|
ប្រធានាធិបតី Hugo Chavez ជាប់ឆ្នោតជាថ្មីម្ដងទៀតក្នុងការបោះឆ្នោតនាថ្ងៃទី៧តុលាឆ្នាំ២០១២ |
VOV-ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានដកស្រងប្រភពព័ត៌មាន
ពីតុលាការយុត្តិធម៍កំពូលវីណេហ្ស៊ូអេឡា (TSJ) នាថ្ងៃទី១៨កុម្ភៈបានឲ្យដឹងថា
TSJ ត្រៀមខ្លួនជាស្រេចឲ្យពិធីធ្វើសច្ចាប្រនិធានទទួលដំណែលអណាត្តិ២០១៣-២០១៩សំរាប់ប្រធានាធិបតី Hugo Chavez នៅមិនថាពេលណា ក្រោយ
ពីថ្នាក់ដឹកនាំឆ្វេងនិយមនេះបានចាកចេញពីប្រទេសគុយបាត្រឡប់មកប្រទេស វិញនាព្រឹកថ្ងៃទី១៨កុម្ភៈ។
ក្រោយពេលជាប់ឆ្នោតជាថ្មីម្ដងទៀតក្នុងការបោះឆ្នោតនាថ្ងៃទី៧តុលាឆ្នាំ
២០១២ ប្រធានាធិបតី Chavez ត្រូវវះកាត់ជំងឺមហារីកនាពាក់កណ្ដាលខែធ្នូឆ្នាំ
២០១២នៅប្រទេសគុយបានិងលោកមិនអាចត្រឡប់មកប្រទេសដើម្បីធ្វើពិធី
សច្ចាប្រនិធាននាថ្ងៃទី១០មករាឆ្នាំ២០១៣ដូចជាការកំណត់របស់រដ្ឋធម្មនុញ្ញ
វីណេហ្ស៊ូអេឡា។ TSJ ក្រោយនោះបានយល់ព្រមឲ្យប្រធានាធិបតី Chavez ពន្យាពេលទទួលដំណែងដល់ពេលណាថ្នាក់ដឹកនាំរូបនេះមានសុខភាពល្អឡើងវិញ
ដើម្បីធ្វើសច្ចាប្រនិធាន។
មុននោះនាថ្ងៃទី១៥កុម្ភៈរដ្ឋាភិបាល វីណេហ្ស៊ូអេឡាបានប្រកាសរូបថត
របស់ប្រធានាធិបតី Chavez ប្រកបដោយសុខភាពបរិបូរទន្ទឹមនឹងនោះបដិសេធ
របស់ព័ត៌មានប្រឌិតដោយកំលាំងស្ដាំនិយមនាំចេញអំពីស្ថានភាពសុខភាព
របស់លោក Chavez សំដៅទាមទាបោះឆ្នោតមុនកាលកំណត់៕