សកម្មភាពអំណរសាទរនិទាឃៈរដូវឆ្នាំម្សាញ់សំរិទនៅអាមេរិកនិងអាហ្សង់ទិន។
(VOV) /  
|
ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ |
VOV-គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនាយប់ថ្ងៃ
ទី២គុម្ភៈបានរៀបចំពិធីជួបមុខអំណរសាទរនិទាឃៈរដូវឆ្នាំម្សាញ់សំរិទនៅ
ទីស្ដីការអង្គការសហប្រជាជាតិនៅទីក្រុង New York អាមេរិក។ ពិធីជួបមុខបាន
ទាក់ទាញភ្ញៀវអញ្ចើញជាង៣០០នាក់ជាមន្ត្រីដំបន់អ្នកការទូតបរទេសប្រចាំនៅ
អង្គការសហប្រជាជាតិរួមជាមួយប្រជាអណិកជនវៀតណាមសិស្សានុស្សិស
និស្សិតវៀតណាមដែលកំពុងរៀនសូត្រនៅអាមេរិកជាដើម។ ថ្លែងមតិនៅទីនេះ
ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាម
ប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា៖ សាធារណៈមតិបរទេសជាច្រើន
បានសម្ដែងការសប្បាយរីករាយចំពោះការរីកធំធាត់របស់វៀតណាមជាមួយតួនាទី
ត្រូវបានអះអាងលើឆាកអន្តរជាតិ។ ឯកអគ្គរដ្ឋទូត Le Hoai Trung បានអះអាងថា
វៀតណាមនឹងជាសមាជិកសកម្មមានប្រសិទ្ធភាពជានិច្ចរបស់អង្គការ
សហប្រជាជាតិនិងបណ្ដាអង្គការអន្តរជាតិ។
ក៏នាយប់ថ្ងៃទី២គុម្ភៈស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទិនបានរៀបចំពិធី
ជួបមុខអំណរនិទាឃៈរដូវជាមួយការចូលរួមរបស់ប្រជាអណិកជន។ ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅអាហ្សង់ទិន Nguyen Van Dao បានរាយការណ៍រាល់សមិទ្ធិលើ
គ្រប់វិស័យរបស់ប្រទេសជាតិក្នុងឆ្នាំ២០១២ទន្ទឹមនឹងនោះលើកត្រដែតការបោះ
ជំហានដ៏ល្អប្រសើរក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្សង់ទិន
ក្នុងរយៈពេលខាងមុខ៕
-VOV