វៀតណាម - កាណាដា​ជំរុញទំនាក់ទំនងភាពជាដៃគូ​​លើគ្រប់ជ្រុងជ្រោយ និងសហប្រតិបត្តិការឆ្លើយតបនឹងជំងឹរាតត្បាតកូវីដ ១៩

(VOVWORLD) - នាយប់ថ្ងៃទី ១៩ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។
វៀតណាម - កាណាដា​ជំរុញទំនាក់ទំនងភាពជាដៃគូ​​លើគ្រប់ជ្រុងជ្រោយ និងសហប្រតិបត្តិការឆ្លើយតបនឹងជំងឹរាតត្បាតកូវីដ ១៩ - ảnh 1ទិដ្ឋភាពកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖VOV)

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនកាណាដាដែលបានផ្ដល់ជំនួយជាក់ស្ដែងដល់វៀតណាម ដូចជាប្រគល់ជូនម៉ាស់ N95 ចំនួន ១២០ ០០០ ម៉ាស់ និងកញ្ចប់ជំនួយចំនួន ៣,៥ លានដុល្លារកាណាដា ជូនដល់មូលនិធិឆ្លើយតបនឹងជំងឺកូវីដ ១៩ របស់អាស៊ាន ក៏ដូចជាកញ្ចប់ជំនួយ ៧០០ ០០០ ដុល្លារកាណាដា សំដៅទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនៅភូមិភាគកណ្ដាលវៀតណាម។

ក្នុងបរិបទ ដែលប្រទេសទាំងពីរបានឆ្ពោះទៅរកពិធីរំលឹកខួបលើកទី ៥០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) នោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន ស្នើឱ្យភាគីទាំងពីរផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់មួយចំនួនដូចជាការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអះអាងថាកាណាដាគោរពទំនាក់ទំនងមិត្តភាព ហើយមានគោលបំណងនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាមឡើងកម្ពស់ថ្មីមួយទៀត។ លោកនាយករដ្ឋមន្រ្តី Trudeau បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តសហប្រតិបត្តិការយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្មកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការពារជាតិ។ ទន្ទឹមនឹងនេះ លោកបានអះអាងបន្តជួយឧបត្ថម្ភវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់ទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ តាមរយៈយន្ដការនានា ដូចជា ACT Accelerator គំនិតផ្តួចផ្តើម COVAX និងមូលនិធិឆ្លើយតបនឹងជំងឺកូវីដ ១៩ របស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ