វៀតណាម និង អង់គ្លេសចុះហត្ថលេខាលើអនុស្សរណៈស្តីពីការប្រយុទ្ធប្រឆាំងការការជួញដូរមនុស្ស
(VOVWORLD) -តបតាមការអញ្ជើញរបស់លោក Sajid Javid រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេនោះ គណប្រតិភូនៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយឧត្តសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាល បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ ចក្រភពអង់គ្លេស។
លោក Sajid Javid រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេ និងឧត្តសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម (Vietnam+) |
នាថ្ងៃទី ២១ ខែវិច្ឆិកានៅទីក្រុងឡុងដ៍ លោករដ្ឋមន្ត្រី To Lam និង លោករដ្ឋមន្ត្រី Sajid Javid បានចុះហត្ថលេខាលើអនុស្សរណៈរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងស្ដីពីកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
នៅក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរបានវាយតម្លៃថា នារយៈពេលកន្លងទៅ ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃអង់គ្លេសបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដោយបានរួមចំណែកការពារសន្ដិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនិង នៃប្រទេសទាំងពីរ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនោះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តរក្សា និងអនុវត្តន៍ការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំឆ្នាំ សំដៅផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ការងារ ជំនាញវិជ្ជាជីវៈលើវិស័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ភាគីទាំងពីរបានជំរុញការចរចា ដើម្បីសម្រេចរួចរាល់នូវបែបបទនានាឲ្យឆាប់ៗ សំដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការធ្វើបត្យាប័ន និងឯកសារសហប្រតិបត្តិការនានា ព្រមទាំងបង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់រាល់សកម្មភាពសហប្រតិបត្តិការទ្វេភាគីរវាង
ក្រសួងទាំងពីរផងដែរ៕