វៀតណាម និងហ្វីលីពីនសម្របសម្រួលយ៉ាងជិតស្និទ្ធលើយន្តការសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ
(VOVWORLD) - ក្នុងឱកាសចូលរួមសន្និសីទថ្នាក់កិច្ចប្រជុំរដ្ឋមន្ត្រី “សហគមន៍ឧស្ម័នសូន្យអាស៊ី-Asia Zero Emission Community (AZEC)” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃទី៤ ខែមីនា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោក Raphael Perpetuo M. Lotilla។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោក Raphael Perpetuo M. Lotilla (រូបថត៖ VGP/Minh Khoi) |
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព បន្តចែករំលែកបទពិសោធន៍ ជំរុញថែមទៀតនូវយន្តការសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងហ្វីលីពីនលើវិស័យជាច្រើន និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើរឲ្យវៀតណាមនិងហ្វីលីពីន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ AZEC ដូចជាការកសាងមជ្ឈមណ្ឌលស្រាវជ្រាវថាមពលកកើតឡើងវិញ ឬមជ្ឈមណ្ឌលព្រមានគ្រោះមហន្តរាយនៅវៀតណាម ឬហ្វីលីពីនជាដើម។
រដ្ឋមន្ត្រីលោក Raphael Perpetuo M. Lotilla បានយល់ព្រមជាមួយវៀតណាមថា គំនិតផ្តួចផ្តើមក្នុងក្របខណ្ឌ AZEC គឺចាំបាច់ត្រូវអនុវត្តន៍ដោយមានគម្រោងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; ហើយបានស្នើឱ្យប្រទេសទាំងពីរផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញផងដែរ៕