វៀតណាម និងឡាវបន្តជំរុញទំនាក់ទំនងប្រពៃណីសាមគ្គីភាពពិសេស

វៀតណាម និងឡាវបន្តជំរុញទំនាក់ទំនងប្រពៃណីសាមគ្គីភាពពិសេស - ảnh 1
វៀតណាម និងឡាវបន្តជំរុញទំនាក់ទំនងប្រពៃណីសាមគ្គីភាពពិសេស
(VOVworld)_នាថ្ងៃទី ២៦ មេសា វៀតណាមនិងឡា​វបាន​ចេញ​សេចក្តី
​ថ្លែង​ការ​ណ៍រួមក្នុងឱកាស ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី​វៀត​ណាម​លោក Nguyen Xuan Phuc នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ២៦ ដល់ ២៧ មេសា ២០១៧ ។ វៀតណាមនិងឡាវបានឯកភាពគ្នា​បង្កើនជំនួបប្រាស្រ័យនិងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ សហប្រតិបត្តិការប្រកបដោយ​ប្រសិទ្ធ​ភាព​ជាក់ស្ដែងរវាងបណ្ដាក្រសួង ស្ថាប័ន មូលដ្ឋានចងសម្ព័ន្ធមេត្រីភាព ជាពិសេស​បណ្ដា​មូលដ្ឋានមានខ្សែព្រំដែនជាប់គ្នា​។ ភាគីទាំងពីរបានឯកភាព​គ្នា​អនុវត្ត​កិច្ចការផ្សព្វផ្សាយនិងឃោសនាអោយបានទូលំទូលាយ និងអនុវត្តប្រកបដោយ​ប្រសិទ្ធភាព​នូវពិធីសារស្តីអំពីខ្សែព្រំដែន ខ័ណ្ឌសីម៉ា ​រវាង​សាធារណ​រដ្ឋ​សង្គមនិយមវៀតណាមនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កិច្ចព្រមព្រៀងស្ដីអំពីបទបញ្ញត្តិគ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែនរវាង
រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាលនៃ
សាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាជនឡាវ បន្ទាប់​ពីឯក​សារ​ទាំងនេះ​​បានអនុម័ត និងចូលជាធរមាន ។
            ភាគីទាំងពីរបានបញ្ជាក់នូវសារៈសំខាន់ ​និងឯកភាពគ្នាខិតខំប្រឹងប្រែង​ដើម្បី​ជំរុញ បើកទូលាយ និងលើកកំពស់ប្រសិទ្ធភាព​នៃកិច្ច​សហប្រតិបត្តិការ​លើវិស័​យដូចជា សេដ្ឋកិច្ចវិនិយោគពាណិជ្ជកម្ម គមនាគមន៍ ដឹកជញ្ជូន​។ រួមសហការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មរ​វាង​រដ្ឋាភិបាលទាំងពីរ ដែលបានចុះថ្ងៃទី ៣ មិនា ២០១៥ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​តាម​ព្រំដែនចុះថ្ងៃទី ២៧ មិថុនា ២០១៥ ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើង ១០ % បើធៀបទៅនឹងឆ្នាំ ២០១៦។ ភាគីទាំងពីរយកចិត្តទុកដាក់ជាពិសេសលើវិស័យអប់រំ - បណ្តុះបណ្តាល​និងការអភិវឌ្ឍន៍​ប្រភពធនធានមនុស្ស បន្តអនុវត្តការដាក់​បញ្ចូល​ខ្លឹមសារ​រាល់ផលិតផលសំណង់នៃ​ទំនាក់ទំនងប្រវត្តិសាស្ត្រជាពិសេសរបស់វៀតណាម - ឡាវ​ចូល​ទៅក្នុង​ការបង្រៀននៅតាមសាលានៃប្រទេសទាំងពីរ ជាពិសេស​នៅ​ក្នុងឆ្នាំនៃមិត្តភាពសាមគ្គីភាពវៀតណាម - ឡាវ ឡាវ - វៀតណាម ២០១៧ ។
            ភាគីទាំងពីរបានបញ្ជាក់បន្តរួមសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្ដរជាតិ
និងតំបន់ ជាពិសេសគឺអង្គការសហប្រជាជាតិ អាស៊ាន​និងយន្តការ​សហប្រតិបត្តិការ​អនុតំបន់ បន្តរួមចំណែកកសាងសហគមន៍អាស៊ានរឹងមាំ បង្កើន​សាមគ្គីភាពឯកភាព និងពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ភាគីទាំងពីរ​បាន​ឯកភាពគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការ រួមសហការ​យ៉ាងជិត​ស្និទ្ធ​ជាមួយ​គ្នា និងជាមួយបណ្តាប្រទេស​និងអង្គការអន្តរជាតិ​ដែលទាក់​ទងទៅ​នឹងការ​គ្រប់គ្រង ការប្រើប្រាស់ប្រកបដោយ​និរន្តរភាពនិងមាន​ប្រសិទ្ធិភាព​​ទន្លេមេគង្គ។
            ភាគីទាំងពីរបន្តសង្កត់ធ្ងន់នូវសារៈសំខាន់នៃការរក្សាសន្តិភាពស្ថិរភាពសន្តិសុខនិងសុវត្ថិភាពនៅសមុទ្រខាងកើត ឯកភាពជំរុញការដោះស្រាយជម្លោះ​នៅសមុទ្រខាងកើតតាមសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ