វៀតណាម - សហរដ្ឋអាមេរិក៖ ផ្លាស់ប្តូរបទពិសោធន៍ និងគោលការណ៍​ព្យាបាល​ជំងឺតំរងនោមដំណាក់កាលចុងក្រោយក្នុងបរិបទនៃ កូវីដ ១៩

(VOVWORLD) - អ្នកជំនាញនៃភាគីទាំងពីរបានផ្លាស់ប្តូរនិងចែករំលែក បទពិសោធន៍ក្នុងការព្យាបាលជំងឺតំរងនោមក៏ដូចជាការផ្តល់សេវាវេជ្ជសាស្រ្តដល់មនុស្សដែលមានជំងឺតម្រងនោម ដំណាក់កាលចុងក្រោយក្នុងបរិបទនៃ កូវីដ ១៩ ។
វៀតណាម - សហរដ្ឋអាមេរិក៖ ផ្លាស់ប្តូរបទពិសោធន៍ និងគោលការណ៍​ព្យាបាល​ជំងឺតំរងនោមដំណាក់កាលចុងក្រោយក្នុងបរិបទនៃ កូវីដ ១៩ - ảnh 1សន្និសីទតាមរយៈប្រព័ន្ធវីដេអូ ស្ដីពំពី “ ការផ្លាស់ប្តូរបទពិសោធន៍ និងគោលការណ៍ព្យាបាលជំងឺតំរងនោមដំណាក់កាលចុងក្រោយក្នុងបរិបទនៃកូវីដ ១៩” (រូបថត៖ suckhoedoisong.vn)

នាយប់ថ្ងៃទី ១២ ខែសីហា ក្រសួងសុខាភិបាលបានសម្របសម្រួលជាមួយស្ថានទូតអាមេរិកប្រចាំនៅវៀតណាមរៀបចំ សន្និសីទតាមរយៈប្រព័ន្ធវីដេអូ ស្ដីពំពី “ ការផ្លាស់ប្តូរបទពិសោធន៍ និងគោលការណ៍ព្យាបាលជំងឺតំរងនោមដំណាក់កាលចុងក្រោយក្នុងបរិបទនៃ កូវីដ ១៩” ជាមួយអ្នកជំនាញនៅសហរដ្ឋអាមេរិក និងមន្ទីរពេទ្យដែលកំពុងព្យាបាលជម្ងឺកូវីដ ១៩។

អ្នកជំនាញនៃភាគីទាំងពីរបានផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក្នុងការព្យាបាលជំងឺតំរងនោមក៏ដូចជាការផ្តល់សេវាវេជ្ជសាស្រ្តដល់មនុស្សដែលមានជំងឺតម្រងនោម ដំណាក់កាលចុងក្រោយក្នុងបរិបទនៃ កូវីដ ១៩ ។

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សអាមេរិកលោក  Alex Azar បានអបអរសាទរដល់រដ្ឋាភិបាលវៀតណាមដែលបានអនុវត្តនូវវិធានការណ៍នានាដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាពចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩  ហើយចាត់ទុកថាការងារទាំងនេះរបស់វៀតណាមគឺជាគំរូសម្រាប់តំបន់ អាស៊ី - ប៉ាស៊ីហ្វិកនិងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ