វៀតណាម អូស្រ្តាលីធ្វើឲ្យទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយកាន់តែស៊ីជំរៅថែមទៀត

(VOVworld) - ផ្លាស់ប្ដូរមតិជាមួយអ្នកយកព័ត៏មាននៃទីភ្នាក់ងារសារព័ត៏មានវៀត
ណាមប្រចាំនៅ Sydney ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្រ្តាលីលោក Luong
Thanh Nghi បានអះអាងថា សក្ដានុភាពរវាងវៀតណាមនិងអូស្រ្តាលីនៅធំណាស់
និងភាគីទាំង២ត្រូវធ្វើឲ្យនៃំទានក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយកាន់តែស៊ីជំរៅ
ថែមទៀតនាពេលខាងមុខ។តាមលោកឯកអគ្គរដ្ឋទូត Luong Thanh Nghi ថាភាគី
ទាំង២ត្រូវបង្កើតបរិយាកាសវិនិយោគអាជីវកម្មដ៏ ងាយស្រួលសំរាប់អង្គភាព
អាជីវកម្មនៃប្រទេសទាំង២ ព្រមទាំងលុបចោលឬបន្ធូរស្រាលរបងពាណិជ្ជកម្ម
ដើម្បីទំនិញនៃប្រទេសទាំង២ជ្រៀតចូលទីផ្សាររបស់គ្នា។ ស្ដីពីបញ្ហាសិទ្ធិមនុស្ស វៀតណាមនិងអូស្ត្រាលីនៅតែមានលក្ខណៈខុសគ្នា ប៉ុន្តែ ដោយឈរលើការផ្ដួច
ផ្ដើមគំនិតអំពីការជួបសន្ទនាដ៏ស្មោះត្រង់ ដោយស្មារតីស្ថាបនា ប្រទេសទាំង២
នាពេលកន្លងទៅបានដំណើរការវង់ជួប សន្ទនាចំនួន១១វង់ស្ដីពីបញ្ហានេះ។លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យអ្នកនយោ បាយ អ្នកស្រាវជ្រាវនានារបស់
អូស្ត្រាលីទៅកាន់វៀតណាមដើម្បីស្វែងយល់ថែម ទៀតអំពីស្ថានភាពសិទ្ធិ
មនុស្សនៅវៀតណាម។
វៀតណាម អូស្រ្តាលីធ្វើឲ្យទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយកាន់តែស៊ីជំរៅថែមទៀត - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្រ្តាលីលោក Luong Thanh Nghi (រូបថត៖TTXVN)

ក្រៅពីនោះ តាមឯកអគ្គរដ្ឋទូត Luong Thanh Nghi ថា នាពេលខាងមុខប្រទេស
ទាំង២ត្រូវបន្តរក្សា បង្កើនដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ លាត ត្រដាងអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព បង្កើនកិច្ចសហការក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកនៅវេទិការអន្តរជាតិនិង
តំបន់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ