វៀតណាមកត់ត្រាករណីឆ្លង Covid-19 ថ្មីចំនួន២នាក់បន្ថែមទៀត

(VOVWORLD) - ដូច្នេះហើយ គិតរហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងជំងឺ Covid-19 ចំនួន៣៣១នាក់ ក្នុងនោះមាន ៣០៧នាក់ត្រូវបានព្យាបាលជាសះស្បើយ។
គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 បាន ជូនដំណឹងថា គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៨ មិថុនា វៀតណាមបានកត់ ត្រាករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន២នាក់បន្ថែមទៀត ដែលត្រូវបានជូនទៅ ធ្វើចត្តាឡីស័កភ្លាមមួយរំពេចបន្ទាប់ពីចូលក្នុងប្រទេស ហេតុដូច្នេះគ្មានលទ្ធភាពឆ្លង ជំងឺទៅសហគមន៍បានឡើយ។ ដូច្នេះហើយ គិតរហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងជំងឺ Covid-19 ចំនួន៣៣១នាក់ ក្នុងនោះមាន ៣០៧នាក់ត្រូវបានព្យាបាលជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ