វៀតណាមគោរពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាមេរិក


វៀតណាមគោរពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាមេរិក - ảnh 1
វៀតណាមគោរពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាមេរិក។ (Image: Vietnam+)

(VOVworld) – វៀតណាមគោរពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាមេរិក។ នេះគឺជាការអះអាងរបស់អគ្គសេនាធិការរងកងទ័ពប្រជាជន​វៀតណាមឧត្តមសេនីយ៍
ទោ Vo Van Tuan ក្នុងពិធីទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក
លោក Michael G.Vickers នារសៀលថ្ងៃទី ១៨ មិនា។ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ
Vo Van Tuan បានលើកច្បាស់ថា៖ ភាគីទាំង ២ បានសហប្រតិបត្តិការ យ៉ាងជិតស្និតជា
មួយគ្នាលើវិស័យការពារប្រទេសសន្តិសុខជាពិសេសគឺក្នុងវិស័យការពារនាវាចរណ៍
ជួយសង្គ្រោះនិងកម្មវិធីពេលកន្លងមក។ វៀតណាមមានគោលបំណងថា៖ ភាគីទាំង ២ នឹងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ នាពេលខាងមុខ។ ចំណែក
លោក Michael G.Vickers ក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់
វៀតណាមលើគ្រប់វិស័យហើយជឿជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី
ក្រសួងការពារប្រទេសវៀតណាមនាពេលខាងមុខ ប្រទេសទាំង ២ នឹងកំណត់
វិស័យសហប្រតិបត្តិការថ្មីៗទាក់ទិនដល់សន្តិសុខនាវារចរណ៍និងបទល្មើសគ្រឿង
ញៀន។ លោក Michael G.Vickers ក៏បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម
របស់វៀតណាមក្នុងការស្វែងរកយន្តហោះបាត់ខ្លួន MH370 របស់ម៉ាឡេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ