វៀតណាមចូលរួម Army Games 2018
(VOVWORLD) -Army Games គឺជាកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិជាប្រចាំឆ្នាំ ដែលបំផុសឡើងដោយក្រសួងការពារជាតិរុស្ស៊ីនាឆ្នាំ២០១៥។
សកម្មភាពក្នុងការប្រកួត Army Games 2018 |
ចាប់ពីថ្ងៃទី ២៨ កក្កដា ដល់ដ្ងៃទី ១១ សីហា មហោស្រពកីឡាយោធាអន្តរជាតិ (Army Games 2018) បានប្រព្រឹត្តិទៅនៅប្រទេសចំនួន ៧ ដោយមានការចូលរួមរបស់ក្រុមកីឡាករចំនួន ២០៧ រួមមាននាយទាហាន និងយុទ្ធជនចំនួន ៥ ពាន់នាក់ មកពីប្រទេសចំនួន ៣៣ ក្នុងនោះមានវៀតណាម។
ក្រុមកីឡាករវៀតណាមរួមមានសមាជិកជានាយទាហាន និងយុទ្ធជនចំនួន ៥០ នាក់ នឹងចូលរួមប្រកួតលើវិញ្ញាសាចំនួន ៣។ ចូលរួមការប្រកួតនេះជាលើកដំបូង ក្រុមកីឡាកវៀតណាមងខិត្តខំប្រឹងប្រែងក្នុងការប្រកួតដើម្បីបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អជូនទស្សនិកជនរុស្ស៊ី និងអន្តរជាតិ។
Army Games គឺជាកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិជាប្រចាំឆ្នាំ ដែលបំផុសឡើងដោយក្រសួងការពារជាតិរុស្ស៊ីនាឆ្នាំ២០១៥។ Army Games ប្រព្រឹត្តិទៅនៅប្រទេសចំនួន ៧ គឺ Azerbaijan អាមេនី បេឡារុស អ៊ីរ៉ង់ កាហ្សាក់ស្ថាន ចិននិងរុស្ស៊ី៕