វៀតណាមចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី១២ នៃថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទទួល​បន្ទុកសន្តិសុខ

(VOVWORLD) - គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
វៀតណាមចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី១២ នៃថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទទួល​បន្ទុកសន្តិសុខ - ảnh 1លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល (រូបថត៖ VNA)

ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៥  ខែមេសា នៅ St. Petersburg ប្រទេសរុស្ស៊ី បានប្រព្រឹ្តតិទៅកិច្ចប្រជុំអន្តរជាតិលើកទី ១២ នៃថ្នាក់ដឹកជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គ លោកនាយឧត្តមសេនីយ៍ To Lam បានវាយតម្លៃថា ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាព័ត៌មាននៅលើសកលលោកកំពុង បង្កើនសកម្មភាពឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់បានប្រព្រឹត្តទៅជាទ្រង់ទ្រាយធំ ក្នុងនោះមានវៀតណាមផង។ ដូច្នេះ ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការពហុភាគីដែលមានស្រាប់ក្នុងក្របខណ្ឌដូចជា៖ អង្គការប៉ូលិស ព្រហ្មទណ្ឌអន្តរជាតិ (Interpol) ប៉ូលីសសហភាពអឺរ៉ុប (Europol) និងយន្តការផ្សេងទៀតដើម្បីគ្រប់គ្រង ជួយឧបត្ថម្ភបណ្ដាប្រទេសក្នុងការងារធានាសន្តិសុខតាមអ៊ីនធឺណិត ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ធ្វើចំណាត់ការលើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន។ លោករដ្ឋមន្ត្រី To Lam បានអះអាងថា វៀតណាមមានគោលបំណងបន្តរួមជាមួយដៃគូ និងមិត្តភក្តិអន្តរជាតចែករំលែកបទពិសោធន៍ និងគំនិតផ្តួចផ្តើមស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ការពារអធិបតេយ្យភាពជាតិលើលំហអ៊ីនធឺណិត។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ To Lam មានជំនួបទ្វេភាគីជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីលោក Patrushevផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ