វៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីគោលនយោបាយនៅ ECOSOC

វៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីគោលនយោបាយនៅ ECOSOC  - ảnh 1
វៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីគោលនយោបាយនៅ ECOSOC (Image: VNA)


(VOVworld) – ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៣ ដល់ទី ៤ ឧសភា ឆ្នាំ ២០១៦
អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Dang Huy Dong
បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់នៃក្រុមប្រឹក្សារ
 សេដ្ឋកិច្ចនិងសង្គម អ.ស.ប. (ECOSOC) ស្តីពីការគួបផ្សំគោលនយោបាយនៅ
 ទីកុ្រង New York អាមេរិក។ ថ្លែងមតិនៅសម័យពិភាក្សាស្តីពីប្រធានបទ
«ក្របខ័ណ្ឌយន្តការនិងការកសាងគោនយោបាយ» អនុរដ្ឋមន្ត្រី  Dang Huy
Dong បានសង្កត់ធ្ងន់ថា៖ ការគួបផ្សំនិងការផ្លាស់ប្តូរថ្មីគោលនយោបាយរួម
ដៃអនុវត្ត របៀបវារៈអភិវឌ្ឍន៍រួមរបស់ពិភពលោកទាំងមូលគឺជាការសាក
ល្បងផងនិងជាឱកាសផងចំពោះប្រទេសនានាហើយមានអត្ថ័យដ៏សែន
សំខាន់ចំពោះប្រទេស  ទើបនឹងចូលរួមក្រុមបណ្ដាប្រទេសមានចំណូល
មធ្យមនៅកំរិតទាបដូចជាវៀត ណាម។ ដើម្បីអនុវត្តបណ្ដាគោលដៅ
អភិវឌ្ឍន៍និរន្តភាព (SDG) របស់ អ.ស.ប. រដ្ឋាភិបាលវៀតណាមកំពុង
កសាងផែនការមេអនុវត្ត SDG សមស្របនឹងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមឆ្នាំ ២០១៦-២០២០។ វៀតណាមផ្តោតសំខាន់ទៅលើ តួនាទីរបស់
ក្រុមហ៊ុនរដ្ឋនិងសហគ្រាសឯកជន ហើយមានវិធានការជាច្រើនដើម្បី​
លើកកំពស់ប្រសិទ្ធភាពនៃមណ្ឌលអាជីវករផងដែរ។ លោក Dang Huy
Dong ក៏បានចែករំលែកព័ត៌មាននិងបទពិសោធន៍របស់វៀតណាមក្នុង
ការកាត់បន្ថយ ភាពក្រីក្រកសាងរដ្ឋាភិបាលអេឡិកត្រូនិកកែលំអរ
ប្រព័ន្ធសន្តិសុខសង្គមធានា ផលប្រយោជន៍របស់ប្រជាពលករ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ