វៀតណាមចូលរួមដឹកនាំកិច្ចពិភាក្សាលើទិដ្ឋភាពច្បាប់នៃជំងឺរាតត្បាតកូវីដ - ១៩ នៅអង្គការសហប្រជាជាតិ

(VOVWORLD) - ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលក្នុងនោះអង្គការសហប្រជាជាតិដើរតួនាទីសំខាន់។
វៀតណាមចូលរួមដឹកនាំកិច្ចពិភាក្សាលើទិដ្ឋភាពច្បាប់នៃជំងឺរាតត្បាតកូវីដ - ១៩ នៅអង្គការសហប្រជាជាតិ - ảnh 1 ទិដ្ឋភាពនៃកិច្ចពិភាក្សារួមនាថ្ងៃទី ៥ ខែតុលា (រូបថត៖ TTXVN)

នាថ្ងៃទី ១៦ ខែតុលា ស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានរួមជាមួយស្ថានបេសកកម្មឈីលី (ជាប្រធានគណៈ កម្មាធិការច្បាប់) ព័រទុយហ្កាល់ សៀរ៉ាឡេអូននិងតួកគី ដើម្បីបើកកិច្ចរពិភាក្សាអនឡាញ ដោយប្រ ធានបទ “ការពិនិត្យឡើងវិញលើទិដ្ឋភាពច្បាប់ពាក់ព័ន្ធ នឹងជំងឺរាត ត្បាត កូវីដ ១៩”។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា ជំងឺរាតត្បាតកូវីដ ១៩ បានស្តែងចេញពីភាពទន់ខ្សោយនិងភាពងាយរងគ្រោះរបស់សហគមន៍អន្តរជាតិ ហើយក៏ជាឱកាសដើម្បីទទួលស្គាល់ដែនកំណត់នៃក្របខ័ណ្ឌស្ថាប័នពិភពលោក ក្នុងនោះមានទាំងចន្លោះប្រហោងនៃបទប្បញ្ញត្តិច្បាប់អន្តរជាតិដែលជាមូលដ្ឋានសម្រាប់ពង្រឹងភាពធន់និងការត្រៀមខ្លួនចំពោះបញ្ហាជំងឺនិងបញ្ហាប្រឈមជាសកលនាពេលអនាគត។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលក្នុងនោះអង្គការសហប្រជាជាតិដើរតួនាទីសំខាន់ ដោយឈរលើគោលការណ៍គោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិស្តីពីសមភាពនិងអធិបតេយ្យភាពជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ