វៀតណាមចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍន៍សកលលោក

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២២ និង ២៣ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងលេចធ្លោឈានមុខគេចំនួន ២០ ក្នុងពិភពលោក (G20) នៅទីក្រុង Nagoya នៃប្រទេសជប៉ុន។ 
វៀតណាមចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍន៍សកលលោក - ảnh 1 អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសជប៉ុន

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu ធ្វើជាប្រធានកិច្ចប្រជុំ។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហាសំខាន់ៗនៃរបៀបវារៈ G20 ក្នុងឆ្នាំ ២០១៩ ដោយផ្តោតលើអភិបាលកិច្ចពិភពលោក ពាណិជ្ជកម្ម ការអភិវឌ្ឍប្រកបដោយចីរភាពនិងកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិក។

ថ្លែងនៅឯកិច្ចប្រជុំចំនួនពីរស្តីពីអភិបាលកិច្ចពិភពលោក ពាណិជ្ជកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព អនុរដ្ឋមន្រ្តី លោក Bui Thanh Son បានសង្កត់ធ្ងន់លើសារសំខាន់នៃការគោរពនិងអនុវត្តតាមច្បាប់អន្តរជាតិ ដោយស្នើឱ្យប្រទេសនានា ជំរុញកំណែទម្រង់អភិបាលកិច្ចពិភពលោក ដែលជាមូលដ្ឋានដំបូងបង្អស់ ក្នុងចំណោមស្ថាប័នពហុភាគីដើម្បីដោះស្រាយបញ្ហាសកលប្រកបដោយប្រសិទ្ធភាព។ អនុរដ្ឋមន្រ្តី Bui Thanh Son មានបំណងថា G20 និងស្ថាប័នពហុភាគីរបស់ខ្លួន គួរតែបន្តលើកកម្ពស់ពហុភាគីនិយម នាំមុខក្នុងការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិយ៉ាងពេញលេញនិងចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងការជំរុញសណ្តាប់ធ្នាប់ពិភពលោក។ ស្តីពីច្បាប់សមភាពយុត្តិធម៌និងចីរភាព លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថាប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ ២០២០-២០២១ វៀតណាមនឹងរួមជាមួយសហគមន៍អន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកទៅក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។

អញ្ជើញថ្លែងនៅសម័យប្រជុំ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព លោក Bui Thanh Son បានគូសបញ្ជាក់ថា វៀតណាមបានអនុវត្តន៍ពេញលេញនូវរបៀបវារៈឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ និងមានបំណង ចង់អោយប្រទេសទាំងអស់  បង្កើនកិច្ចសហប្រតិបត្តិការ។ លោកអនុរដ្ឋមន្ត្រីការបរទេស ក៏បានស្នើអោយប្រទេស G20 ជំរុញការបង្កើតបណ្តាញសកលលោក ដើម្បីតភ្ជាប់មជ្ឈមណ្ឌល ច្នៃប្រឌិតថ្មី  សម្រាប់ប្រទេសកំពុងអភិវឌ្ឍឆ្លៀតឱកាសពីការច្នៃប្រឌិតថ្មី។

នៅខាងក្រៅកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Bui Thanh Son បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសនិងប្រធានគណៈប្រតិភូនៃប្រទេសជប៉ុន អាមេរិកចិន អង់គ្លេស កាណាដា បារាំង អូស្រ្តាលី ឈីលីនិងអាហ្សង់ទីន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ