វៀតណាមដំឡើង "ទូ ATM អង្ករ" ជាច្រើនថែមទៀតដើម្បីចែកអង្ករជួយអ្នកមានស្ថានភាពរស់នៅលំបាកដោយសារជំងឺ Covid-19

(VOVWORLD) - ដោយមានគោលបំណងចង់ជួយឧបត្ថម្ភដល់អ្នកដែលមានស្ថានភាពរស់នៅលំបាកដោយសារជំងឺឆ្លង Covid-19 សិស្សា នុសិស្សនៅសាលាវិទ្យាល័យជំនាញ Luong Van Chanh នៅទីក្រុង Tuy Hoa ខេត្ត Phu Yen បានច្នៃប្រឌិតគំរូ “ទូ ATM អង្ករ” ដើម្បីចែកអង្ករដោយឥតគិតថ្លៃដល់ជនក្រីក្រ។
វៀតណាមដំឡើង ទូ ATM អង្ករ ចែកអង្ករដល់ប្រជាជន (រូបថត៖ dansinh.vn)

ក្នុងពេលជាមួយគ្នានោះ ខេត្ត ក្រុងជាច្រើន ទូទាំងប្រទេសក៏បានចូលរួមជួយជ្រោមជ្រែងគំនិតផ្ដួចផ្ដើមនេះតែម្ដង។ “ទូ ATM អង្ករ” នៅទីក្រុង Hai Phong ទទួលបានការរៃអង្គាសអង្ករពីបណ្ដាអង្គការ បុគ្គលសប្បុរសធម៌។ “ទូ ATM អង្ករ” ដំបូងនៅខេត្ត Ha Nam បានផ្ដល់ជំនួយ ដល់បណ្ដាគ្រួសារ ប្រជាកម្មករ ពលករ ដែលជួបការលំបាក ដោយសារជំងឺ Covid-19។ "ទូ ATM អង្ករ"  ពិសេសនេះ អាចចែកអង្ករចំនួន៥គីឡូក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ។

នៅតាមខេត្តក្រុងផ្សេងៗទៀតដូចជា An Giang, Nha Trang ក៏បានដាក់ឲ្យដំណើរការគំរូ "ទូ ATM អង្ករ" នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ