វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចអង្គការសហប្រជាជាតិ

វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចអង្គការសហប្រជាជាតិ - ảnh 1
វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចអង្គការសហប្រជាជាតិ

(VOV)_ដោយមានសម្លេងគាំទ្រចំនួន១៨២/១៨៧ វៀតណាមបានក្លាយទៅជា
សមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច អង្គការសហប្រជាជាតិ (ECOSOC) ជា
លើកទីពីរ អាណត្តិ ពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០១៨ បន្ទាប់ពីការបោះ​ឆ្នោត ​នាថ្ងៃ​ទី២១
 តុលា។ មុននោះ អាណត្តិដើមដំបូងរបស់វៀតណាម ក្នុង ECOSOC ចាប់ពី​ឆ្នាំ​ 
១៩៩៨ ដល់ឆ្នាំ ២០០០។ វៀតណាមនឹងទទួលតួនាទី​ជាសមាជិក ECOSOC ​ជា
ផ្លូវការចាប់ពីថ្ងៃទី១ មករាឆ្នាំ ២០១៦។

          នេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ ប្រព្រឹត្តទៅក្នុងរយៈពេលដែលមហា​សន្និ
បាត អង្គការសហប្រជាជាតិ ទើបអនុម័តលើរបៀបវារះ អំពីការអភិវឌ្ឍន៍​ចីរភាព ដល់
ឆ្នាំ ២០៣០។ ​ប្រការនេះក៏បានបង្ហាញនូវទំនុកទុក​ចិត្តរបស់មិត្តភក្តិ​អន្តរជាតិ ចំពោះ
វៀតណាម ជាការកត់សម្គាល់របស់សហគមន៍អន្តរជាតិ ចំពោះសមិទ្ធិផល ដែល
វៀតណាមដណ្ដើមបាន ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាការរួម
វិភាគទានរបស់វៀតណាម ចំពោះអង្គការសហប្រជាជាតិ ដើម្បីពិភពលោកមួយ
ប្រកបដោយវឌ្ឍនភាព និងល្អប្រសើរជាង។

          ជាសមាជិកមួយក្នុងចំណោមសមាជិកចំនួន៥៤ របស់ ECOSOC ​វៀតណាម​
នឹងមានឱកាសជាច្រើនថែមទៀត ក្នុងការចូលរួម កសាងពិភពលោក​មួយ តាម
រយៈផ្តល់សម្លេងត្រឹមត្រូវ មានការទទួលខុសត្រូវ ស្ថាបនា របស់ខ្លួន​ចំពោះគ្រប់
គោលនយោបាយ សំណុំឯកសារ សកម្មភាពរបស់ ECOSOC ​ក្នុងវិស័យទាំង
ឡាយ។ ទន្ទឹមនឹងនោះ វៀតណាមក៏មានឱកាសចែករំលែកនិង​ផ្លាស់ប្តូរបទពិ
សោធន៍ជាមួយមិត្តភក្តិអន្តរជាតិនានា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គមកិច្ចនៅក្នុង
ប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ