វៀតណាមនឹងទទួលផលពីការផ្ទេរប្តូរប្រភពទុន FDI

(VOV)_នាថ្ងៃទី ១០ មករា សម្ព័ន្ធក្រុមហ៊ុន HSBC បានលើកច្បាស់ក្នុង​ឯកសារ​សន្និដ្ឋាន ដោយមានឈ្មោះថា÷ ការផ្ទេរប្តូរដ៏មហិមា ថា÷​វៀតណាម ​រួម​ជាមួយ ប្រទេសចំនួន២ នៅទ្វីបអាស៊ី គឺឥណ្ឌា និងឥណ្ឌូនេស៊ី នឹងទទួលផលពីការផ្ទេរ
ប្តូរប្រភពទុន FDI ដោយប្រភពពលករសម្បូរបែប ​និងទីផ្សារក្នុងប្រទេស​អភិវឌ្ឍន៍​
ខ្លាំង។HSBC ក៏បានចាត់ទុកថា÷ នាពេលថ្មីៗនេះ ​ការវិនិយោគផាគច្រើនពី​ជប៉ុន​បានផ្ទេរប្តូរទៅបណ្ដាប្រទេសអាស៊ាន ដើម្បីកាត់បន្ថយហានិភ័យពីចិន។​ និង មិន ត្រឹមតែជប៉ុនប៉ុណ្ណោះទេ បណ្ដាក្រុមហ៊ុនពីប្រទេសជាច្រើន ក៏បានរួម​ចំណែកចូល ក្នុងទំនោរផ្ទេរប្តូរផលិតកម្មចេញពីចិន នាពេលដែលគេស្វែងរកបណ្ដាមូលដ្ឋាន
តំលៃថោកជាង។ វៀតណាមជាប្រទេសមាន​បរិមាណពលករ​ច្រើន និងទីផ្សារធំ​ 
ដើម្បី​រក្សារតម្រូវការក្នុងប្រទេសយ៉ាងខ្លាំងក្លា។ HSBC បានជឿជាក់ថា ​វៀតណាម
នឹង​ក្លាយទៅជាទីមកដល់កាន់តែទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះបណ្ដាវិនិ
យោគិន។ ប្រសិនបើគិតអំពីអត្រា GDP វៀតណាមជាប្រទេស​ឈរលំដាប់​ថា្នក់​ទី​
២​ អំពី​ការទាក់ទាញ FDI នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបូរី៕

វៀតណាមនឹងទទួលផលពីការផ្ទេរប្តូរប្រភពទុន FDI  - ảnh 1
វៀតណាមនឹងទទួលផលពីការផ្ទេរប្តូរប្រភពទុន FDI (internet)
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ