វៀតណាមនិងម៉ាឡេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

(VOVWORLD) -  នារសៀលថ្ងៃទី ៥ ធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯកបំរុង លោក Phan Van Giang ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Liew Chin Tong។

ក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងម៉ាឡេស៊ី នាពេលកន្លងមក មានការអភិវឌ្ឍគួរអោយកត់សម្គាល់ ជាពិសេស លើបណ្តាវិស័យដូចជា៖ បណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក ក៏ដូចជា ការសម្របសម្រួលតាមរយៈវេទិកាពហុភាគីនានា។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ ទៅលើកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដែលមានលក្ខណៈដ៏សម្បូរបែបដើម្បីការអភិវឌ្ឍយ៉ាងខ្លាំងក្លាជាងទៀតអោយបានសមស្របជាមួយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី។

លោកឧត្តមសេនីយ៍ឯកបំរុង Phan Van Giang បានអោយដឹងថា ក្រសួងការពារប្រទេសវៀតណាម មានបំណង បន្តទទួលបានការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការពីក្រសួងការពារជាតិម៉ាឡេស៊ី ខណៈពេលដែល វៀតណាមកាន់ដំណែងជាប្រធានប្តូរវេណរបស់អាស៊ាន ឆ្នាំ ២០២០ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ