វៀតណាមនិងសភាអឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប សន្ទនា ជាមួយលោកស្រី Heidi Hautala អនុប្រធានសភាអ៊ឺរ៉ុប (EP)។
វៀតណាមនិងសភាអឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានសភាអឺរ៉ុប លោកស្រី Heidi Hautala

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា សភាអឺរ៉ុបគឺជាដៃគូសំខាន់ឈានមុខរបស់វៀតណាម ហើយទំនាក់ទំនងវៀតណាម - អឺរ៉ុបកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រ សើរ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមតែងតែចាត់ទុកកិច្ច សហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិង EP ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងសភាអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកស្រីអនុប្រធាន  EP នឹងរួមចំណែកបង្កើនថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម - ជាមួយសភាអឺរ៉ុបនិយាយរួមនិងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិង EP និយាយដោយឡែក។

ចំណែកអនុប្រធាន EP លោកស្រី Heidi Hautala បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ក្រុមសមាជិកសភា EP បាន ជួបធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម និងពិនិត្យនូវស្ថានភាពជាក់ស្តែង អំពីការប្រតិបត្តិកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្តស្តីពីការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ចព្រៃឈើនិងពាណិជ្ជកម្មផលិតផលព្រៃឈើ (VPA / FLEGT) ផងដែរ។

ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) លោកស្រី Heidi Hautala ក៏បានអោយដឹងថា EP នឹងបន្តស្តាប់ផង និងផ្តោតការ យកចិត្តទុកដាក់លើសំណើររបស់ភាគីវៀតណាមក្នុងជំរុញការអនុម័ត លើ EVFTA ផងដែរ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានសង្កត់ធ្ងន់ថា នេះគឺជា FTA ជំនាន់ថ្មី ហេតុដូច្នេះហើយ ភាគីនានាចាំបាច់ត្រូវធានាឲ្យមានការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ