វៀតណាមិនរកឃើញករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍រយៈពេល ៤៥ ថ្ងៃជាប់ៗគ្នា
(VOVWORLD) - វៀតណាមិនរកឃើញករណីឆ្លងជំងឺកូវីដ១៩ ក្នុង សហគមន៍ រយៈពេល ៤៥ ថ្ងៃជាប់ៗគ្នា។
សកម្មភាពពិនិត្យសុខភាព (រូបថតៈ VNA) |
គិតត្រឹមម៉ោង ១៨ ថ្ងៃទី ១៦ ខែតុលាដល់ម៉ោង ៦ ថ្ងៃទី ១៧ ខែតុលា វៀតណាមមិនរកឃើញករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ពោលគឺ វៀតណាមមានករណីឆ្លងជំងឺសរុបចំនួន ១ ១២៤ នាក់។ រហូតមកដល់ពេលនេះ វៀតណាមិនរកឃើញករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍រយៈពេល ៤៥ ថ្ងៃជាប់ៗគ្នា។ គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែតុលា វៀតណាមមានអ្នកជំងឺចំនួន ១ ០៣១ នាក់ ដែលត្រូវបានប្រកាសថាបាន ព្យាបាលជាសះស្បើយផងដែរ៕