វៀតណាមបង្កើននការការពារការឆ្លងមេរោគតាមផ្លូវដង្ហើមដែលបង្កដោយវីរុស កូរ៉ូណា (Corona)

(VOVWORLD) - គិតត្រឹមដល់ថ្ងៃទី ២១ ខែមករាឆ្នាំ ២០២០ នៅប្រទេសចិន មានករណីឆ្លងមេរោគចំនួន ២២៥ និងមនុស្សចំនួន ៤ នាក់ទៀតត្រូវបានស្លាប់ ហើយក៏មានករណីឆ្លងជំងឺនេះនៅទីក្រុងប៉េកាំង និងខេត្ត Guangdong និងមានបុគ្គលិកសុខាភិបាលមួយចំនួនដែលត្រូវបានឆ្លងមេរោគផងដែរ។
វៀតណាមបង្កើននការការពារការឆ្លងមេរោគតាមផ្លូវដង្ហើមដែលបង្កដោយវីរុស កូរ៉ូណា (Corona) - ảnh 1 វៀតណាមបង្កើននការការពារការឆ្លងមេរោគតាមផ្លូវដង្ហើមដែលបង្កដោយវីរុស កូរ៉ូណា (Corona) (រូបថត៖ vov5)

នៅប្រទេសវៀតណាមវិញ មិនទាន់កត់ស្គាល់មានករណីណាមួយត្រូវបានឆ្លងវីរ៉ុសនោះទេ ប៉ុន្តែហានិភ័យនៃជំងឺនេះឆ្លងរីករាលដាលចូលក្នុងវៀតណាមគឺខ្ពស់ណាស់តាមរយៈភ្ញៀវទេសចរ ពលករអន្តោប្រវេសន៍មកពីទីក្រុង វូហាន (Wu Han) និងមកពីតំបន់ដែលរីករាលដាលជំងឺជារៀងរាល់ថ្ងៃនៅតាមច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ។

នាថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ ក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីណែនាំស្តីពីការបង្កើនការការពារនិងត្រួតពិនិត្យការឆ្លងមេរោគផ្លូវដង្ហើមដែលបង្កដោយវីរ៉ុសប្រភេទថ្មី កូរ៉ូណា។ លោក  Nguyen Thanh Truong - គ្រូពេទ្យឯកទេសទី២ នៃមន្ទីរពេទ្យត្រូពិកទីក្រុងហូជីមិញបានឲ្យដឹងថា៖                          

«សម្រាប់គ្រឿងបរិក្ខារ មន្ទីរពេទ្យបានត្រៀមខ្លួនរួចជាស្រេចហើយ។ ចំពោះ បញ្ហាធនធានមនុស្ស គឺទាំងអស់គ្នាក៏បានត្រៀមខ្លួនយាម ២៤/២៤ ម៉ោងតែម្តង។ មន្ទីរពេទ្យក៏បានបង្កើតគណៈកម្មការបញ្ជាណែនាំការបង្ការនិងទប់ទល់នឹងការរីករាលដាលនៃការឆ្លងជំងឺនេះផងដែរ។ បើនៅពេលដែលមានការណីសង្ស័យឆ្លងជំងឺ ជាដំបូងកើកមានឡើង នោះមន្ទីរពេទ្យនឹងបញ្ជូនក្រុមប្រតិបត្តិការដើម្បីទប់ទល់នឹងការរីករាលដាលជំងឺនេះភ្លាមៗតែម្តងផងដែរ »៕

ប្រតិកម្មទៅវិញ

ផ្សេងៗ