វៀតណាមបង្ហាញតួនាទីជាប្រធានអាស៊ានដោយមានភាពម្ចាស់ការនិងការទទួលខុសត្រូវ
(VOVWORLD) - គេហទំព័រ rsis.edu.sg របស់សឹង្ហបុរី កាលពីថ្ងៃទី២៤ មិថុនា បាន បង្ហោះអត្ថបទសរសេរស្ដីពីតួនាទីរបស់វៀតណាមក្នុងការជំរុញសមា គមន៍ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយភាពស្អិតរមួត និងការ ឆ្លើយតបដោយម្ចាស់ការ។
ទិដ្ឋភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌សង្គមអាស៊ានលើកទី២៣កាលពីថ្ងៃទី២៣ មិថុនា។ (រូបថត៖ TTXVN) |
តាមអត្ថបទនេះ ក្រោមប្រធានបទអាស៊ានឆ្នាំ ២០២០គឺ “ភាពស្អិតរមួតនិងការឆ្លើយតប” នោះ វៀតណាមកំពុងដោះ ស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាពក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០។ អត្ថបទនេះបានឲ្យដឹងថា នាថ្ងៃទី២៦ មិថុនា វៀតណាមនឹងរៀបចំ កិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធអនឡាញជាលើកដំបូង ហើយវៀតណាម ត្រូវតែដឹកនាំអាស៊ានឆ្ពោះទៅរកយុទ្ធសាស្ត្ររួមមួយដើម្បីឆ្លើយតបនឹងជំងឺ រាតត្បាត Covid-19។
អត្ថបទនេះបានលើកច្បាស់ថាក្នុងឋានៈជាប្រធានអាស៊ាន វៀតណាម កំពុងខិតខំប្រឹងប្រែងពង្រឹងសាមគ្គីភាពនិងឯកភាពរបស់អាស៊ាន ជំរុញនិង អភិវឌ្ឍភាពខ្លួនទីពឹងខ្លួនរបស់ប្លុកនេះ ក្នុងការឆ្លើយតបនឹងវិបត្តិក៏ដូចជា បញ្ហាប្រឈមរួម ជាពិសេសគឺជំងឺរាតត្បាត Covid-19៕