វៀតណាមប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់និងប្រទេសដៃគូ

(VOVWORLD) - បន្តកម្មវិធីការងារនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាថ្ងៃទី ១០ តុលា នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ  ជិញ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កិច្ចប្រជុំកំពូលអាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ាន - អូស្ត្រាលី កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ និងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគចាំបាច់ត្រូវបន្តជាកម្លាំងចលករសំខាន់ក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ; ទន្ទឹមនឹងនោះ ជំរុញការតភ្ជាប់សេដ្ឋកិច្ចអាស៊ានជាមួយជប៉ុន។ លោកនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យធុរកិច្ចជប៉ុនបង្កើនការវិនិយោគបន្ថែមទៀតនៅក្នុងអាស៊ាន ដោយស្នើឱ្យជប៉ុនបង្កើនការគាំទ្រសម្រាប់ធុរកិច្ចអាស៊ានក្នុងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ធុរកិច្ចជប៉ុន អភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ កសាងកម្លាំងពលករដែលមានជំនាញខ្ពស់។ ជាងនេះទៅទៀត ចាំបាច់ជំរុញការជំរុញកំណើនថ្មីពីវិស័យដែលកំពុងរីកចម្រើនដូចជា៖ ការផ្លាស់ប្តូរឌីជីថល គ្រឿងអេឡិចត្រូនិក កុំព្យូទ័រលើពពក អ៊ីនធឺណិតនៃវត្ថុ ការបំប្លែងថាមពល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ កសិកម្មឆ្លាតវៃ...។

វៀតណាមប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់និងប្រទេសដៃគូ - ảnh 1កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ (រូបថត៖ VOV)

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៧ (អាស៊ាននិងប្រទេសទាំងបី ចិន ជប៉ុន និងកូរ៉េខាងត្បូង) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានសង្កត់ធ្ងន់លើទិសដៅចំនួនបីសម្រាប់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអាស៊ាន+៣។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តឱ្យបានឆាប់នូវសេចក្តីថ្លែងការណ៍ភាពជាអ្នកដឹកនាំអាស៊ាន+៣ ស្តីពីការពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគ ស្ថិរភាពហិរញ្ញវត្ថុ ទីផ្សារបើកចំហ។ ទន្ទឹមនឹងនោះ ប្រទេសនានាត្រូវមានភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាស៊ាន+៣ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការកាត់បន្ថយការខូចខាត ពង្រឹងភាពធន់របស់សហគមន៍ និងផ្តល់អាទិភាពខ្ពស់ដល់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរ ថាមពល ការផ្លាស់ប្តូរបៃតង និងការការពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៤ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើថា អាស៊ាននិងអូស្ត្រាលីគប្បីសកម្មជាងទៀតក្នុងការកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ពោលគឺ អាស៊ាននិងអូស្ត្រាលីត្រូវគាំទ្រគ្នាទៅវិញទៅមក ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរបៃតង ការពារបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័ន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅឯកិច្ចប្រជុំទាំងបីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងនូវសារៈសំខាន់នៃបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព គ្មានសង្គ្រាម អំណោយផលសម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងមូលក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា មិនថា មានបញ្ហាអ្វីនោះទេ កត្តាសំខាន់បំផុតគឺត្រូវគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ មានការសន្ទនាដោយស្មោះត្រង់ និងដោះស្រាយរាល់ជម្លោះដោយសន្តិវិធី។

បន្ទាប់មកទៀត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី ២១ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា អាស៊ាននិងឥណ្ឌាត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ដើម្បីអភិវឌ្ឍន៍ ឈានទៅមុខ ជំរុញភាពខ្លាំងឱ្យគ្នាទៅវិញទៅមក និងបើកទីផ្សារគ្នាទៅវិញទៅមកថែមទៀត។ លោកនាយករដ្ឋមន្ត្រីមានក្តីសង្ឃឹមថា ឥណ្ឌានឹងបន្តសហការនិងគាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ បណ្តាថ្នាក់ដឹកនាំបានអនុម័តសេចក្តីប្រកាស ស្តីពីការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសេចក្តីថ្លែងការណ៍ស្តីពីការជំរុញការផ្លាស់ប្តូរឌីជីថល។

ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន - កាណាដា ស្តីពីការជំរុញការតភ្ជាប់និងភាពធន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានស្នើថា អាស៊ាននិងកាណាដាផ្តល់អាទិភាពដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ និងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយអាស៊ាន - កាណាដាក្នុងឆ្នាំ ២០២៥។ លើសពីនេះ ប្រទេសកាណាដាក៏ត្រូវចូលរួមក្នុងការជួយដល់អាស៊ានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កិច្ចប្រជុំថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងកាណាដាបានយល់ព្រមអនុម័តសេចក្តីថ្លែងការណ៍ស្តីពីការលើកកម្ពស់ការតភ្ជាប់និងភាពធនក្នុងអាស៊ាន។

នៅក្នុងកិច្ចប្រជុំទាំងនេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មិនថាមានបញ្ហាអ្វីនោះទេ កត្តាសំខាន់បំផុតគឺត្រូវគោរព និងលើកកំពស់ច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ អនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ការសន្ទនាដោយស្មោះត្រង់ កិច្ចសហប្រតិបត្តិការដោយស្មោះ មានទំនុកចិត្ត និងគោរពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី  រួមដៃគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល និងបង្កើតរចនា    សម្ព័ន្ធតំបន់បើកចំហប្រកបដោយបរិយាប័ន្ននិងតម្លាភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ