វៀតណាមបន្តមិនកត់ត្រាអ្នកជំងឺ Covid-19 ថ្មី អ្នកជំងឺដែលគាំងបេះដូងចំនួន ៣លើកបានជាសះស្បើយ

(VOVWORLD) - គិតរហូតមកដល់ពេលនេះ មានអ្នកជំងឺ Covid-19 ចំនួន២៧២នាក់នៅ វៀតណាមត្រូវបានព្យាបាលជាសះស្បើយ (ស្រូបយក ៨៣%នៃបរិមាណអ្នក ជំងឺសរុបនៅវៀតណាម)។ 
វៀតណាមបន្តមិនកត់ត្រាអ្នកជំងឺ Covid-19 ថ្មី អ្នកជំងឺដែលគាំងបេះដូងចំនួន ៣លើកបានជាសះស្បើយ - ảnh 1 អ្នកជំងឺ Covid-19 ទី ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈឹម។ (រូបថត៖ Vietnam+)

យោងតាមគណៈកម្មការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានជូនដំណឹងថា គិតដល់ព្រឹកថ្ងៃទី២៧ ឧសភា វៀតណាមបានឆ្លង កាត់រយៈពេល៤១ថ្ងៃហើយ ដែលមិនកត់ត្រាករណីឆ្លងជំងឺថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។ ជាពិសេសគឺ ក្នុងថ្ងៃទី២៧ ឧសភា អ្នកជំងឺ Covid-19 ទី១៩ ជាអ្នកជំងឺដែលគាំបេះដូងចំនួន៣លើកក្នុងដំណើការព្យាបាល គ្រោងនឹងត្រូវ បានប្រកាសជាសះស្បើយ។

គិតរហូតមកដល់ពេលនេះ មានអ្នកជំងឺ Covid-19 ចំនួន២៧២នាក់នៅ វៀតណាមត្រូវបានព្យាបាលជាសះស្បើយ (ស្រូបយក៨៣%នៃបរិមាណអ្នក ជំងឺសរុបនៅវៀតណាម)។ អ្នកជំងឺនៅសេសសល់ចំនួន៥៥នាក់កំពុង សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ខេត្តនិងមជ្ឈឹមនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ