វៀតណាមបន្តរៀបចំជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព
(VOVWORLD) - នាថ្ងៃទី ១២ ខែសីហា អាជ្ញាធរមានសមត្ថកិច្ចវៀតណាមនិងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយអាជ្ញាធរសិង្ហបុរីដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២៤០ នាក់នៅប្រទេសសឹង្ហបុរីឲ្យត្រឡប់មកស្រុកកំណើតវិញ។
អ្នកដំណើរទាំងនេះ ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កនៅអាកាសយានដ្ឋាន Van Don |
អ្នកដំណើរនៅលើជើងយន្ដហោះនេះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលមានជំងឺប្រចាំកាយ និងករណីមានស្ថានភាពលំបាកពិសេសផ្សេងៗទៀតផងដែរ។
កាលពីមុននោះ នាថ្ងៃទី ១០ និងថ្ងៃទី ១១ ខែសីហាអាជ្ញាធរមានសមត្ថកិច្ច វៀតណាមបានសម្របសម្រួលជាមួយអាជ្ញាធរអាមេរិកដើម្បីបញ្ជូនពលរដ្ឋ វៀតណាមជាង ៣៤០ នាក់ឲ្យត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាពផងដែរ។
ភ្លាមៗបន្ទាប់ពីការចុះចតដោយសុវត្ថិភាព អ្នកដំណើរទាំងនេះ ត្រូវបានត្រួតពិនិត្យសុខភាព និងបញ្ជូនទៅកាន់មូលដ្ឋានដាក់នៅដាច់ដោយឡែកតាមការកំណត់ផងដែរ៕