វៀតណាមផ្តល់ជំនួយឲ្យវិស័យអាទិភាពចំនួន៦ក្នុងកម្មវិធីកសាងជនបទថ្មី
(VOV WORLD) /  
Vovworld-វេទិការសម្រសម្រួលផ្តល់ជំនួយឲ្យកម្មវិធីកសាងជនបទថ្មីនៅ
វៀតណាមត្រូវបានរៀបចំឡើងនាថ្ងៃទី១៤ឧសភានៅទីក្រយងហាណូយ។
ថ្លែងមតិនៅឱកាសនេះរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត
ណាមលោក Cao Duc Phat បានអោយដឹងថា៖នាពេលកន្លងទៅដំបន់
ជាច្រើនបានពង្រីកកំលាំងផ្ទៃក្នុងក្នុងការអនុវត្តកម្មវិធីគោលដៅជាតិកសាង
នបទថ្មី និងទទួលបានលទ្ឋផលដ៍ល្អ។ប៉ុន្តែការរៀនសូ្តបទពិសោធន៍អន្តរជាតិ
លើវិស័យនេះដើតួនាទីសំខាន់។នាបច្ចុប្បន្នវៀតណាមបង្កឱកាសសន្ទនារវាង
បណ្តាដៃគូចូលរួមកសាងឧបត្ថម្ភអភិវឌ្ឍន៍និងបង្កកំលាងចលករថ្មីសំរាប់ការ
កសាងជនបទថ្មី។ វិស័យអាទិភាពចំនួន៦ដែលត្រូវការឧបត្ថម្ភពីសហគមន៍
អន្តរជាតិរួមមាន៖ឧបត្ថម្ភការបង្កបង្កើនផលដើម្បីបង្កើនចំណូលសំរាប់
ប្រជាកសិករ-សកម្មភាពលើកកំពស់ជីវិតខាងវប្បធម៍ស្មារតីសំរាប់ប្រជាកសិករ-វិធានការការពារបរិស្ថាន ធនធានធម្មជាតិទប់ទល់នឹងការប្រែប្រួលអាកាសធាតុ-ឧបត្ថម្ភសកម្មភាពក្រីក្រនិងឧបត្ថម្ភសកម្មភាពលោកកំពស់គោលនយោបាយ។
ក៍នៅវេទិការនេះដែរដំណាងនៃបណ្តាអ្នកផ្តល់ជំនួយទ្វេភាគីលោក Jean-Marc
Gravellini នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ប្រចាំនៅក្រុងហាណូយអោយ
ដឹងថា៖ក្នុងដំណាក់កាល២០១៣-២០១៥ AFD ឧបត្ថម្ភវៀតណាមទំនើបភាវូបនី
យកម្មផ្នែកផលិតកម្មមួយចំនួនដែលមានឥទ្ឋិពលដល់បរិស្ថានសង្គមលើកកំពស់
គុណភាពទិន្នផល។ល។លោក HenningPedersen ប្រធានដំណាងមូលនិធិអភិវឌ្ឍន៍
កសិកម្មអន្តរជាតិ( IFAD)ប្រចាំវៀតណាមបានមានសំណើរថា៖រដ្ឋាភិបាលវៀត
ណាមគប្បីជំរុញការផ្លាស់ប្តូរថ្មីក្នុងការងាររៀបចំផែនការនិងកែលំអបណ្តាសេវាកម្ម
ហិរញ្ញវត្ថុនិងពង្រីកអាជីវកម្មនៅជនបទទៀតផង៕
-VOV WORLD