វៀតណាមម្ចាស់ការសមាហរណកម្ម APEC

       

វៀតណាមម្ចាស់ការសមាហរណកម្ម APEC - ảnh 1
វៀតណាមម្ចាស់ការសមាហរណកម្ម APEC (Image: VOV Online)

Vovworld-នារសៀលថ្ងៃទី៨តុលា ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីកោះបាលី (ឥណ្ឌុនេស៊ី) បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់​ខ្ពស់ APEC លើកទី២១ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨តុលាឆ្នាំ២០១៣។

        មុនពេលត្រឡប់មកប្រទេសវិញ ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានអញ្ជើញចូលរួមសម័យប្រជុំសំខាន់ចំនួន២អំពី “ទស្សនវិស័យ APEC
អំពី​ការតភ្ជាប់ក្នុងរចនាសម្ព័ន្ធអន្តរជាតិនិងដំបន់ដែលកំពុងបង្កើត” និង “កំណើន​
ចីរភាព​ផ្សាភ្ជាប់នឹងសមភាព-សន្តិសុខស្បៀងអាហារប្រភពទឹកនិងថាមពល”។ ​
        ថ្លែង​មតិនៅបណ្ដាសម័យប្រជុំ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា
​វៀត​ណាមគាំទ្រការអនុម័តនិងអនុវត្តយ៉ាងឆាប់ៗ “ក្របខ័ណ្ឌតភ្ជាប់​ APEC”
ប្រមូល​ផ្ដុំ​ទៅក្នុងបណ្ដាវិស័យជាក់ស្ដែង ពិសេសគឺតភ្ជាប់អំពីវិនិយោគនិងឧបត្ថម្ភ​អំពីគំរោងការហេដ្ឋានរចនាសម្ព័ន្ធជាដើម។

        ក្រោយពេលបញ្ចប់សន្និសីទជាន់ខ្ពស់វេទិការ APEC 21 ប្រធានរដ្ឋ​ Truong Tan
Sang បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់បណ្ដាថ្នាក់ដឹកនាំនៃប្រទេស​សមាជិក​ចំនួន១២កិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP)។ កិច្ចប្រជុំបាន​អនុម័ត​លើ
សេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំកិច្ចព្រមព្រៀងដៃកូរអន្តរប៉ាស៊ីហ្វិកនិង​របាយការណ៍របស់បណ្ដារដ្ឋមន្ត្រីពាណិជ្ជកម្មកិច្ចព្រមព្រៀងដៃកូរអន្តរប៉ាស៊ីហ្វិក។

        ចំណុចគួរឲ្យយកចិត្តទុកដាក់ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀត​ណាម
លោក Truong Tan Sang គឺការដែលវៀតណាមប្រកាសទទួលរៀបចំ​សន្និសីទ​ជាន់
ខ្ពស់ APEC និងបណ្ដាសកម្មភាពសំខាន់របស់វេទិការក្នុងឆ្នាំ​២០១៧។ ប្រធានរដ្ឋ
Truong Tan Sang បានលើកច្បាស់ថា៖

        “ការទទួលរៀបចំសន្និសីទជាន់ខ្ពស់ APEC បានបង្ហាញនូវការប្តេជ្ញាចិត្ត​របស់​វៀតណាមក្នុងការអនុវត្តយ៉ាងខ្លាំងក្លាគោលការណ៍ម្ចាស់ការនិងសកម្មសមាហរណ
កម្មអន្តរជាតិរបស់មហាសន្និបាតបក្សលើកទី១១​ទន្ទឹមនឹងនោះបង្ហាញនូវ​ទស្សន​វិស័យក្នុងរយៈពេលវែងរបស់វៀតណាមអំពីអាស៊ី-ប៉ាស៊ីហ្វិក។”

        តាមប្រធានរដ្ឋ Truong Tan Sang ថា ដំណើរការសមាហរណកម្មក៏​នាំមកនូវ​ផលប្រយោជន៍ជាក់ស្ដែងសំរាប់ដំបន់ សំរាប់សហគមន៍អង្គភាពអាជីវកម្មនិង​
ប្រជាជន​វៀតណាម។

        “ជាមួយតួនាទីជាម្ចាស់ផ្ទះរបស់សន្និសីទជាន់ខ្ពស់ APEC ឆ្នាំ២០១៧ យើង​មានឱកាសដ៏ថ្លៃថ្លាដើម្បីឧទ្ទេសនាមចំពោះសហគមន៍អន្តរជាតិអំពីប្រទេសវៀត
ណាមផ្លាស់ប្តូរថ្មីសកម្មមានសក្ដានុភាពអភិវឌ្ឍន៍ជាច្រើន។ នេះក៏ជាឱកាសពូន​ជ្រំ​ថែមទៀតចំណងមិត្តភាពរវាងប្រជាជនយើងជាមួយមិត្តភ័ក្តអន្តរជាតិទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ