វៀតណាមមានការព្រួយបារម្ភអំពីសកម្មភាពភេរវកម្មរបស់ Boko Haram

វៀតណាមមានការព្រួយបារម្ភអំពីសកម្មភាពភេរវកម្មរបស់ Boko Haram - ảnh 1
រូបថតៈ nena-news.it


(VOVworld)-នាថ្ងៃទី១មេសា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអ.ស.ប បានដំណើរការ សម័យប្រជុំពិសេសស្តីពី “ការរំលោភលើសិទ្ធិមនុស្សបណ្តាលឡើងដោយក្រុម
ភេរវកម្ម Boko Haram” តាមសំណូមពររបស់ប្រទេសជាសមាជិកចំនួន២០និង
អ្នកសង្កេតការ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប។នៅសម័យប្រជុំនេះ សមា
ជិកនិងអ្នក សង្កេតការនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បានបរិហារសកម្ម
ភាពភេរវកម្ម របស់ក្រុមជBoko Haram​ រំលោភដ៏ធ្ងន់ធ្ងរទៅលើបណ្តាសិទ្ធិរបស់
នារីនិងកុមារ។ តំណាងក្រុមបេសកកម្មវៀតណាមប្រចាំនៅក្រុង Geneva បាន
អះ​អាងថាក្នុងថានៈ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប វៀតណាមតាម
ដានជាប់ និងចែករំលែកការព្រួយបារម្មយ៉ាងជ្រាលជ្រៅ របស់សហគមអន្តរជាតិ អំពីសកម្មភាពភេរវកម្មរបស់ Boko Haram ដែលគំរាមកំហែងដល់សន្តិភាព សន្តិ
សុខក្នុងតំបន់។ វៀតណាមក៏បានសម្តែងចំណងសាមគ្គីភាពជាមួយប្រជាជន នៃបណ្តាប្រទេសអាហ្វ្រិក និងអបរអសាទររាល់យន្តការរបស់អ.ស.ប ក្នុងការ
រក្សា សន្តិភាព សន្តិសុខក្នុងតំបន់ ដោយសារនោះគឺជាគ្រឹះស្ថានសម្រាប់កិច្ច
ការពារ និងជម្រុញសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ