វៀតណមមានគោលបំណងជំរុញកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយស្វីសនៅលើវិស័យជាច្រើន

(VOVWORLD) -នាថ្ងៃទី ១៣ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅស្វីស។ នៅទីក្រុង Bern ពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អប់រំនិងស្រាវជ្រាវ Johann Schneider- Amman ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យជាពិសេសវិស័យនយោបាយ - ការទូតពាណិជ្ជកម្ម 
វៀតណមមានគោលបំណងជំរុញកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយស្វីសនៅលើវិស័យជាច្រើន - ảnh 1

វៀតណមមានគោលបំណងជំរុញកិច្ចសហការប្រកបដោយប្រសិទ្ធភាពជាមួយស្វីសនៅលើវិស័យជាច្រើន

នាថ្ងៃទី ១៣ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅស្វីស។ នៅទីក្រុង Bern ពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អប់រំនិងស្រាវជ្រាវ Johann Schneider- Amman ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue បានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យជាពិសេសវិស័យនយោបាយ - ការទូតពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងការអប់រំ - បណ្តុះបណ្តាល។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរអភិវឌ្ឍន៍ជាក់ស្ដែង ប្រសិទ្ធិភាព ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue និង រដ្ឋមន្ត្រី Johann Schneider- Amman បានឯកភាពជំរុញសកម្មភាពពាណិជ្ជកម្ម- វិនិយោគ ការបង្កលក្ខណះអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបានសហការគ្នាក្នុងការវិនិយោគនិងពាណិជ្ជកម្ម។

នៅក្នុងជំនួបជាមួយបណ្ដាសហគ្រាសស្វីស ឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue បានស្វាគមន៍សហគ្រាសស្វីសវិនិយោគនៅវៀតណាម។លោកក៏បានអោយដឹងថា៖រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កើតបរិយាកាសវិនិយោគល្អបំផុត ណែនាំគោលនយោបាយអាទិភាពនិងលើកទឹកចិត្តចំពោះវិស័យមួយចំនួនដែលបណ្ដាសហគ្រាសកំពុងចាប់អារម្មណ៍។ នាថ្ងៃដ៏ដែលឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានជួបសន្ទនាជាមួយកម្មាភិបាល និងបុគ្គលិកនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសស្វ៊ីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ