វៀតណាមមានបំណងចង់ឱ្យ WHO ជួយលើកកំពស់សមត្ថភាពសុខាភិបាល ធានាឱសថនិងវ៉ាក់សាំង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ឧសភា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានទទួលជួបលោកបណ្ឌិត Saia Ma'u Piukala នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ 
វៀតណាមមានបំណងចង់ឱ្យ WHO ជួយលើកកំពស់សមត្ថភាពសុខាភិបាល ធានាឱសថនិងវ៉ាក់សាំង - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ទទួលជួបលោកបណ្ឌិត Saia Ma'u Piukala នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ (រូបថត៖ VGP)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៥ ដែលត្រូវបានជ្រើសរើសដោយ WHO ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង mNRA នោះ វៀតណាមមានបំណងចង់ទទួលបានជំនួយជាក់ស្តែងដើម្បីលើកកំពស់សមត្ថភាពស្រាវជ្រាវ និងផលិតវ៉ាក់សាំង មិនត្រឹមតែការពារប្រឆាំងនឹងជំងឺដែលទើបកើតមានប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍន៍ផលិតផលផ្សេងទៀត ដើម្បីបម្រើតម្រូវការការពារសុខភាព និងព្យាបាលជំងឺរបស់ប្រជាជនទៀតផង។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការផលិត ការធ្វើលទ្ធកម្ម និងការចែកចាយថ្នាំ វ៉ាក់សាំង និងផលិតផលជីវសាស្ត្រវេជ្ជសាស្ត្រ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន ហើយបានស្នើឱ្យ WHO បញ្ជូនមន្ត្រីនិងអ្នកជំនាញមកជួយ
វៀតណាមបន្តកែទម្រង់ និងកែលម្អយន្តការ បទប្បញ្ញត្តិ និងនីតិវិធីអំពីការធ្វើលទ្ធកម្ម ការដេញថ្លៃ និងការជ្រើសរើសសហគ្រាស ដោយធានាបាននូវការផ្គត់ផ្គង់ឱសថប្រកបដោយស្ថិរភាព និងយូរអង្វែង។

រីឯខ្លួនវិញ លោក Saia Ma'u Piukala នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់ WHO បានចែករំលែកនូវគោលដៅអាទិភាពមួយចំនួនក្នុងការគាំទ្រ និងពង្រឹងសមត្ថភាពនៃវិស័យសុខា
ភិបាលវៀតណាម ជាពិសេសសមត្ថភាពនៃប្រព័ន្ធសុខាភិបាលបង្ការ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនាពេលខាងមុខលោក ការកែលម្អបរិស្ថាននិងជំរុញរបៀបរស់នៅល្អសម្រាប់សុខភាព ការការពារសន្តិសុខសុខាភិបាល ជាដើម។ លោក Saia Ma'u Piukala បានសង្កត់ធ្ងន់ថា WHO សន្យារួមដៃជាមួយវៀតណាមក្នុងការថែទាំសុខភាពប្រជាជន រួមចំណែកទៅក្នុងដំណើរការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ