វៀតណាមរកឃើញករណីឆ្លង Covid-19 ចំនួន១៤ករណីថ្មីបន្ថែមទៀត ចំនួនករណីឆ្លងសរុបឡើងដល់១០០៧ករណី

(VOVWORLD) - ក្នុងនោះ មាន១១នាក់នៅទីក្រុងដាណាំង ១នាក់នៅខេត្ត ក្វាងណាម និង២នាក់ទៀតដែលត្រូវបានធ្វើចត្តាឡីស័កបន្ទាប់ពីចូលប្រទេស។

នាវេលាម៉ោង៦រសៀលថ្ងៃទី២០ សីហា គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានជូនដំណឹងថា វៀតណាមទើបតែបានរកឃើញអ្នកឆ្លង Covid-19 ចំនួន១៤នាក់ថ្មីបន្ថែមទៀត។ ក្នុងនោះ មាន១១នាក់នៅទីក្រុងដាណាំង ១នាក់នៅខេត្ត ក្វាងណាម និង២នាក់ទៀតដែលត្រូវបានធ្វើចត្តាឡីស័កបន្ទាប់ពីចូលប្រទេស។

ដូច្នេះហើយ គិតដល់វេលាម៉ោង៦រសៀលថ្ងៃទី២០ សីហា វៀតណាមមានអ្នកឆ្លង Covid-19 សរុប១០០៧នាក់ ក្នុងនោះអ្នកស្លាប់មាន២៥នាក់ ហើយអ្នកជាសះស្បើយមាន៥៤២នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ