វៀតណាមស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa
(VOVWORLD) - ការដែលចិនបានធ្វើសមយុទ្ធយោធានៅប្រជុំកោះ Hoang Sa គឺរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
ក្នុងសន្និសីទកាសែតជាប្រចាំ ដែលបានប្រព្រឹត្តិទៅ នារសៀលថ្ងៃទី ២៣ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ដោយ ប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់ចិន ដែលរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅក្នុងតំបន់នេះ ក្នុងនោះមានការដែលអាជ្ញាធរខេត្ត Hainan បានប្រកាសអំពីសមយុទ្ធយោធាកាលពីថ្ងៃទី ១៩ ខែមិថុនា នៅប្រជុំកោះ Hoang Sa របស់វៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ "ការដែលចិនបានធ្វើសមយុទ្ធយោធានៅប្រជុំកោះ Hoang Sa គឺរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ។ ដើរផ្ទុយនឹងស្មារតីរបស់ DOC ធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ មិនមានអំណោយផលដល់ដំណើរការចរចាបច្ចុប្បន្នរវាងចិន និងអាស៊ានលើ COC និងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។ វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់ខាត និងស្នើឱ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa ហើយមិនធ្វើសកម្មភាពស្រដៀងគ្នានេះម្តងទៀត"៕