វិថីសៀវភៅនិទាឃរដូវឆ្នាំរកានព្វស័ក ២០១៧ បើកជាផ្លូវការ
|
វិថីសៀវភៅនិទាឃរដូវឆ្នាំរកានព្វស័ក ២០១៧ បើកជាផ្លូវការ (VOV) |
(VOVworld) – នាព្រឹកថ្ងៃទី ៣០ មករា បានបើកជាផ្លូវការវិថីសៀវភៅនិទាឃរដូវ
ឆ្នាំរកានព្វស័ក ២០១៧ នៅខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។ នេះគឺជា សកម្មភាព
បង្កើតបរិយាកាសវប្បធម៌អានសៀវភៅសំរាប់ប្រជាពលរដ្ឋរដ្ឋធានី ហាណូយក្នុង
បុណ្យតេតប្រពៃណី លើកដម្កើងវប្បធម៌អានសៀវភៅនិងអភិវឌ្ឍន៍ ចលនាអាន
សៀវភៅ។ ប្អូន Pham Hai Phong សិស្សសាលារៀន Thang Long មួយរូបនៅទីក្រុង
ហាណូយ បានចែករំលែកថា៖
«ខ្ញុំចូលចិត្តទៅទស្សនាវិថីសៀវភៅនិទាឃរដូវដូចនេះដោយសារព្រឹត្តិការណ៍
ដូច្នេះនាំមកនូវផលប្រយោជន៍ជាច្រើន។ វិថីសៀវភៅជួយមនុស្សម្នាមាន ឱកាស
ទិញសៀវភៅល្អនិងស្វែងយល់អំពីបណ្ដាក្រុមហ៊ុនបោះពុម្ភផ្សាយផ្សេងៗ ផង ហើយ
ជួយមនុស្សម្នាចាប់អារម្មណ៍បរិយាកាសទទួលនិទាឃរដូវផង។ ខ្ញុំទើបនឹងទិញ
សៀភៅក្រោមចំណងជើងថា «កូនប្រុសអៀនខ្មាស»។ វណ្ណកម្ម នេះជិតស្និទ្ធ
ជាមួយជីវភាពរស់នៅរបស់កូនសិស្ស។»
វិថីសៀវភៅនិទាឃរដូវឆ្នាំរកានព្វស័ក ២០១៧ ប្រព្រឹត្តទៅដល់ថ្ងៃទី ៥ កុម្ភៈ
ឆ្នាំ ២០១៧៕