វេទិការសេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៣បានបើកនៅវៀតណាម

វេទិការសេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៣បានបើកនៅវៀតណាម - ảnh 1
វេទិការសេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៣បានបើកនៅវៀតណាម។


        VOV-វេទិការសេដ្ឋកិច្ចនិទាឃៈរដូវឆ្នាំ២០១៣បានបើកនាព្រឹកថ្ងៃទី៥មេសា​
នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ ថ្លែង​មតិ​បើក​
សិក្ខាសាលា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាលោក Nguyen Van
Giau បានចាត់ទុកថាការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្ទេរប្តូររូប​សណ្ឋានកំណើនជាបញ្ហាដ៏ធំធេងរបស់ប្រទេសមួយត្រូវបានអនុវត្តក្នុងរយៈ
ពេលដ៏វែង។​ បញ្ហានាពេលខាងមុខរបស់វៀតណាមគឺនាំបណ្ដាគោលការណ៍
គោល​នយោបាយក្លាយទៅជាសកម្មភាពជាក់ស្ដែងបង្កើតជំហានលោតផ្លោះ
សំរាប់ខឿនសេដ្ឋកិច្ច។ ស្ដីពីបញ្ហារៀបចំរចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុរូបីយវត្ថុ
ឡើងវិញ បណ្ឌិត Nguyen Dinh Cung អនុប្រធានវិទ្យាស្ថានស្រាវជ្រាវនិងគ្រប់
គ្រងសេដ្ឋកិច្ច​មជ្ឈឹម​បាន​ចាត់ទុកថា៖

        “ការរៀបចំប្រព័ន្ធធនាគារឥណទានឡើងវិញគឺយើងមានរៀបចំរចនា
សម្ព័ន្ធ​បណ្ដាធនាគារអន់ខ្សោយឡើងវិញ។ នាបច្ចុប្បន្នយើងបានមានវិធានការ
រៀបចំ​រចនា​សម្ព័ន្ធធនាគារអន់ខ្សោយចំនួន៩ឡើងវិញ។ ក្រៅពីនោះការដោះ
ស្រាយ​បំណូល​អាក្រកយើងមិនទាន់ធ្វើបានល្អនៅឡើយ ត្រូវជំរុញថែមទៀត
ក្នុងរយៈពេលខាងមុខ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ